នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ត្រូវ​បណ្តេញ​ចេញពី​តំណែង ក្នុងការ​បះបោរ​ក្នុង​បក្ស​

2961
ចែករម្លែក

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ម៉ាល់ខូម ធឺនប៊ុល(Malcolm Turnbull )បានលាឈប់ពីតំណែងប្រធានបក្សក្រោយបាត់បង់ការគាំទ្រសម្លេងភាគច្រើនពីសំណាក់សមាជិកសភាបក្សសេរីនិយម។លោកស្តត់ ម័ររីសុន(Scott Morrison)បានឈ្នះការបោះឆ្នោតរើសមេដឹកនាំបក្សនិងក្លាយជាមេដឹកនាំទី៦របស់ប្រទេសក្នុងរយៈពេលតែ១១ឆ្នាំ។

នាយករដ្ឋមន្រ្តីដែលរុំព័ទ្ធដោយបញ្ហា ធឺនប៊ុល ត្រូវបានបណ្តេញចេញពីតំណែងមេដឹកនាំកាលពីថ្ងៃសុក្រទី២៤សីហានេះ ដោយសារភាគច្រើននៃសមាជិកសភាបក្សសេរីនិយមគាំទ្រការទាមទារអោយមានការផ្លាស់ប្តូរ។

លោកស្កត់ ម័ររីសុន បានឈ្នះការប្រកួតប្រជែងយកតំណែងមេដឹកនាំ ដោយយកឈ្នះលើអតីតរដ្ឋមន្រ្តីមហាផ្ទៃ ផេធឺ ឌុតថុន ក្នុងសម្លងឆ្នោត៤៥ទល់នឹង៤០។វាជាថ្ងៃដ៏ឈឺចាប់មួយសំរាប់ធឺនប៊ុល ដែលនឹងត្រូវជំនួសដោយអ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតរបស់លោក។

រដ្ឋមន្រ្តីការបរទេស ជូលី ប៊ីសសប ដែលជាសម្ពន្ធមិត្តម្នាក់ទៀតរបស់ធឺនប៊ុល ក៏បានចូលរួមប្រជែងយកតំណែងមេដឹកនាំដែរ តែបានធ្លាក់ក្នុងការបោះឆ្នោតជុំទី១។

ធឺនប៊ុល ត្រូវបង្ខំអោយលាឈប់ពីតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីលោកឌុតថុន ប្រមូលបានសំរេចហត្ថលេខាចំនួន៤៣ដើម្បីបង្ខំអោយមានការជ្រើសរើសមេដឹកនាំសាជាថ្មី។លោកធឺនប៊ុល បានរួចផុតពីការប៉ុនប៉ងដំបូងដើម្បីទម្លាក់លោកកាលពីថ្ងៃអង្គារ ដោយពេលនោះលោកបានសម្លេងឆ្នោតគាំទ្រក្នុងបក្ស ៤៨ទល់នឹង៣៥។តែទោះជាយ៉ាងណា ពីរបីថ្ងៃក្រោយ រដ្ឋមន្រ្តីជាច្រើនបានងាកទៅចុះចូលខាងក្រុមប្រកាន់តឹងរបស់បក្សអភិរក្សនេះ ដោយប្រឆាំងនឹងរបៀបដោះស្រាយនយោបាយប្រកាន់កណ្តាលរបស់លោកនាយករដ្ឋមន្រ្តី។សមាជិកសភាបក្សសេរីនិយមជាច្រើនទៀតក៏បានលាឈប់ដើម្បីប្រឆាំងនឹងតំណែងនាយករដ្ឋមន្រ្តីរបស់ធឺនប៊ុល រួមមានរដ្ឋមន្រ្តីហិរញ្ញវត្ថុ។

ខណៈតំណែងដឹកនាំរបស់លោកកាន់តែមានបញ្ហា នៅថ្ងៃព្រហស្បតិ៍មហសិលមិញ លោកធឺនប៊ុលបានប្រកាសថាលោកនឹងមិនប្រជែងយកតំណែងមេដឹកនាំជាលើកទី២ទេនិងបានចាកចេញពីសភា។ទោះជាយ៉ាងណា ជំហានបន្ទាប់របស់លោកនៅមិនទាន់ច្បាស់។តើធឺនប៊ុលចាកចេញពីនយោបាយទៀត? បើមែនវានឹងនាំដល់ការបោះឆ្នោតបំពេញកន្លែងនៅទំនេរសំរាប់អាសនៈរបស់លោកសំរាប់ក្រុងស៊ីដនីនិងគំរាមសម្លេងភាគច្រើនលើសតែមួយកៅអីរបស់រដ្ឋាភិបាល៕ដោយ៖វាសនា

ម័ររីសសុន នឹងក្លាយជានាយករដ្ឋមន្រ្តីទី៦ក្នុងរយៈពេល១១ឆ្នាំមកនេះ តែមិនដឹងជាអង្គុយក្នុងកៅអីនេះបានប៉ុន្មានឆ្នាំទេ