នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បង្កើន​សម្ពាធ​លើ​ថៃ​ដើម្បីឱ្យ​ដោះលែង​កីឡាករ​បាល់ទាត់​បា​រ៉ែ​ន​

360
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​បាងកក​ដើម្បី​ដោះលែង​កីឡាករ​បាល់ទាត់​ជនភៀសខ្លួន​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​តាម​សំណើសុំ​ធ្វើ​បត្យាប័ន​ពី​បា​រ៉ែ​ន​ខណៈ​អាជ្ញាធរ​កីឡា​បាន​លុបចោល​ព្រឹត្តិការណ៍​ពីរ​នៅក្នុង​ប្រទេស​ថៃ​ជុំវិញ​ការឃុំ​ឃាំង​កីឡាករ​រូបនេះ​។​

​លោក​ម៉ូ​រី​សុន ដែល​បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​កាលពី​ខែមករា​បាន​និយាយថា លោក​បាន​ផ្ញើលិខិត​ទី​ពីរ​បន្ទាប់ពី “​រង​ការរំខាន​ចិត្ត​យ៉ាងខ្លាំង​” នៅពេល​ឃើញ​កីឡាករ​ហា​ឃីម អាល់​អា​រ៉ៃ​ប៊ី (Hakeem al-Araibi) ដែលជា​ជនភៀសខ្លួន​បា​រ៉ែ​ន​និង​ជា​អ្នករស់នៅ​អូស្ត្រាលី ត្រូវបាន​ដាក់ច្រវ៉ាក់​អំ​ឡុង​ការបង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​។​

​លោក​ម៉ូ​រី​សុន​បាន​ប្រាប់​សារព័ត៌មាន Sky News Australia កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ​ថា “​ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​គាត់​ម្តងទៀត​ព្រោះ​ខ្ញុំ​មានការ​រំខាន​ចិត្តជា​ខ្លាំង​ដែល​ឃើញ​ហាក់​ឃីម​នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ផ្សេងទៀត ហើយ​គាត់​ត្រូវបាន​គេ​ដាក់ច្រវ៉ាក់​។ ហើយ​ខ្ញុំ​គិតថា​នេះ​ពិតជា​ធ្វើឱ្យ​ខ្ញុំ​ខកចិត្ត​ខ្លាំងណាស់ ហើយ​ខ្ញុំ​ដឹងថា​វា​នឹង​ធ្វើឱ្យ​ប្រជាជន​អូស្ដ្រាលី​ជាច្រើន​មានការ​ខកចិត្ត​។ ខ្ញុំ​សូម​រំលឹក​លោកនាយករ​ដ្ឋ​មន្ដ្រី​ថា ប្រជាជន​អូស្ត្រាលី​មាន​អារម្មណ៍​ខកចិត្ត​ខ្លាំងណាស់​អំពី​បញ្ហា​នេះ គឺ​ខកចិត្ត​ខ្លាំងណាស់​”៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​អូស្ត្រាលី​អំពាវនាវ​ឱ្យ​ថៃ​ដោះលែង​ហា​ឃីម