នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​គ្រប់​សហព័ន្ធ​កីឡា​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣

977
ចែករម្លែក
  • 21
    Shares

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​គ្រប់​សហព័ន្ធ​កីឡា​ទាំងអស់​ពង្រឹង​នូវ​ការហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ថែមទៀត ។​សម្តេច​បន្តថា​តាមរយៈ​ចលនា​កីឡា​ជាតិ​លើក​ទី​២ នឹង​បង្កើន​សម​ត្តភាព​កាន់តែខ្លាំង​និង​ជំរុញ​ចលនា​កីឡា​របស់​កម្ពុជា​ទៅជា​ចលនា​ជាតិ​មួយ​ដែលមាន​ការចូលរួម​ពី​ប្រជាជន ។​

កីឡាករកីឡាការិនី ដែលមកជួបសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា(រូបផេកសម្តេចហ៊ុនសែន)

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​នេះ​កាលពី​រសៀល​ថ្ងៃ ទី​២២ ខែឧសភា​នៅ​វិមាន​សន្តិភាព នា​ពិធី​ប្រគល់ ប្រាក់រង្វាន់ ជូន​ដល់​កីឡាករ កីឡាការិនី ជ័យលាភី​មេដាយ មាស​, ប្រាក់​, សំរឹទ្ធិ​, ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី ៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី​។​

សម្តេច​តេ​ជោ​បាន​អបអរសាទរ​ចំពោះ​ជ័យលាភី​ដែល​កីឡាករ​កីឡាការិនី​បាន​ខិតខំ​ប្រឹងប្រែង​ដណ្តើម​ជ័យជម្នះ​មក​ជូន​ជាតិ ដែល​នេះ​គឺជា​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​និង ប្រជាជន​កម្ពុជា ។​សម្តេច​ទាញអារម្មណ៍​ថា​នៅ​ពេល​ដែល​កីឡាករ កីឡាការិនី កម្ពុជា​ប្រកួត​ឈ្នះ​ម្តង​ទង់ជាតិ​កម្ពុជា និង ភ្លេងជាតិ​កម្ពុជា​ត្រូវបាន​បន្លឺឡើង នៅលើ​ឆាក​អន្តរជាតិ​។ នៅពេលនោះ​ហើយ​ជនជាតិខ្មែរ​ទាំង​អស់មិ​ន​ថាស​ម្តេច ឬ អ្នកណាម្នាក់​នោះទេ សុទ្ធ​តែមាន​ទឹកចិត្ត​រំភើប និង មោទនភាព​ជាតិ​។​លើកលែងតែ​ជន​ខ្លះ​ដែល​ប្រឆាំង​រហូតដល់​ជនជាតិខ្មែរ​ដណ្តើមបាន​កិត្តិយស​ជូន​ជាតិ​ហើយ​នៅតែ​គេ​មិន​អបអរសាទរ​។​សូម្បីតែ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់ចូល​ជា​បេ​តិក ភណ្ឌ​ពិភពលោក ក៏​គេ​មិនបាន​អបអរ​ដែរ ។

​សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់​ប្រឹងប្រែង​បន្ត​ទៀតហើយ​ក្មួយៗ​ពិតជា​មិនបាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​អស់សង្ឃឹម​នោះទេ ។
​សម្តេច​បន្តថា​សម្តេច​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​កីឡា​របស់​កម្ពុជា​មានកា​រ​រីកចំរើន ហើយ​សង្ឃឹមថា​យើង​នឹងមាន​លទ្ធភាព​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ជោគជ័យ​សម្រាប់​ឈានទៅ​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ សម្តេច​ក៏បាន​ធ្វើការ​ដាស់តឿន​ដល់​កីឡាករ​កីឡាការិនី​ទាំងអស់​ត្រូវតែ​រៀបចំខ្លួន​ឲ្យ បាន​មុន​រាល់​ការប្រកួត​ទាំងអស់ ។
​សម្តេច​ក៏បាន​កោតសរសើ​រ​ចំពោះ​សហព័ន្ធ​កីឡា​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​សម្រេចបាន​លទ្ធផល​ដ៏​ល្អ​និង​បាន​អរគុណ​ចំពោះ​គ្រប់​ស្ថាប័ន​ជាតិ និង វិស័យ​ឯកជន​ដែល​បាន​ជួយ​ទ្រទ្រង់​ដល់​វិស័យ​កីឡា​៕​មន​