នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​បិទ​ទំព័រ​រឿង​ពោត​ស្ងោរ​

1559
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​កំពង់ចាមៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​លើកដំបូង​ទាក់ទង​ទៅនឹង​ករណី​ព្រះសង្ឃ​នៅ​ខេត្តបន្ទាយមានជ័យ​ដែលមាន​ទំនាក់ទំនង​មេត្រី​ជាមួយ​ស្រីក្មេង​នោះ​ដោយ​ទទូច​សូម​ឲ្យ​បញ្ចប់​ការជជែក​នៅក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​។​សម្តេច​ក៏បាន​សំដៅ​ទៅរក​ឈ្មោះ​បុគ្គល​ពីរ​នាក់​គឺ លោក ផែង វណ្ណៈ​និង លោក ខាន់ ច័ន្ទ​សុផល​ដែល​សកម្ម នៅក្នុង​រឿងអាស្រូវ​មួយ​នេះ​។​

សម្តេចតេជោហ៊ុនសែន

​សម្តេច​បញ្ជាក់ថា ដើម្បី​ការពារ​នូវ​តម្លៃ ព្រះពុទ្ធសាសនា និង​ការពារ​នូវ​តម្លៃ​ស្ត្រី​ខ្មែរ រឿង​មនុស្ស​តែ​ពីរ​នាក់​កុំ​បង្កើត​រឿងរំ​ជួយ​មេឃរំ​ជួយ​ដី ។​ធ្វើ​ឲ្យ​ពោត​ឡើងថ្លៃ​។ ធ្វើ​ឲ្យ​ពោត​ចុះថ្លៃ ។​រឿងនេះ​គឺជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ​។ សម្ដេច​បាន​សុំ​ឲ្យ​រម្ងាប់​អារម្មណ៍​ក្នុង​រឿងនេះ​ព្រោះ ខាង​ព្រះសង្ឃ បានទទួល​ពិន័យ​រួចទៅ​ហើយ​​ដែរ​។ ស្ត្រី​ក៏​ទទួល​ភាពអាម៉ាស់​ខ្លាំងណាស់​ទៅហើយ​។​

​សម្តេច​បញ្ជាក់ថា ខ្ញុំ​អាច​សុំ​បានទេ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ​។ រឿង​ដល់​ណា​ទៀត​? ហើយ​តាម​ដឹង ខាន់ ច័ន្ទ​សុផល ជាមួយនឹង ផែង​វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា តែ​អត់​ត្រូវ​គ្នា​ទេ​។ ផែង​វណ្ណៈ​ទៅ​សម្ភាសន៍​លោក​សង្ឃ ឯ​នាង​នោះ​ទប់ចិត្ត​មិនបាន​បង្ហោះ​ទាំងអស់​។ ទាំង​សារ​សំឡេង ទាំង​អត់​សំឡេង ហើយ​ទៅដល់​ខាន់​ច័ន្ទ​សុផល បានឃើញ​រឿង​ហ្នឹង​ដូចជា​ស្រួល​ទៅ​បញ្ឆេះ​ខាង​ស្រី​មួយ​រឿង​ទៀត​បង្កើត​វគ្គ​ទី​១,​វគ្គ​ទី​២​។​បើ​យ៉ាង​ដូច្នេះ​តើ​ដំណើរ​ជាតិ​របស់​យើង​វា​យ៉ាងម៉េច​?​។​បើ​គ្រាន់តែ​រឿង​ប៉ុណ្ណឹង​?​។​ព្រះពុទ្ធសាសនា​មិន​គប្បី​អាប់អោន​តាមរយៈ​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​ដោយ​ព្រះសង្ឃ​មួយអង្គ​,​ពីរ​អង្គ​ទេ​ហើយ​ស្ត្រី​ខ្មែរ​ក៏​មិន​គប្បី​ត្រូវ​បង្ខូច​កិត្តិយស​ដោយសារ​ទង្វើរ​បស់​ស្ត្រី​ម្នាក់​ឬក៏​ពីរ​នាក់​នោះដែរ​។​តើ​ខ្ញុំ​អាច​សុំ​បានទេ​?​ពី​មន្ត្រី​យោធា​ទាំងពីរ​នេះ​។​បើសិន​មិនបាន​មានតែ​ដេញចោ​លពី​ជួរ​ទ័ព​ឲ្យ​ទៅធ្វើ​អ្នក​ហ្វេ​ស​ប៊ុ​ក​តែម្តងទៅ កុំ​ឲ្យ​នៅក្នុង​ជួរ​កងទ័ព​នាំ​ឲ្យ​ចង្រៃ​កងទ័ព​។​

​សម្តេច​បញ្ជាក់ថា​នេះ​ជា​មន្ត្រី​យោធា​ហេតុ​អី​បានជា​អ្នក​ទៅ​បង្កើត​រឿង​ដោយ​បំពាន​ទៅលើ​សិទ្ធិសេរីភាព​របស់​អ្នកដទៃ​ផង​។​ព្រះពុទ្ធសាសនា​របស់​យើង​មិនត្រូវ​អាប់ឱន​ទៅជា​មួយ​បុគ្គល​មួយ​នាក់​,​ពីរ​នាក់​ដែល​ប្រព្រឹត្ត​ខុស​រហូតដល់​មាន​អ្នកខ្លះ​សូម្បីតែ​ក្មួយ​ស្រី​ម្នាក់​យប់មិញ​ប្រហែលជា​នៅ​អាមេរិក​គាត់​ថា​គាត់​ចេញមក​បកស្រាយ​ក្រោយ​គេ​មាន​គេ​ចូលទៅ​ជេរ​នៅក្នុង​នោះ​។​

​សម្តេច​បន្តថា​បានជា​បង្កើត​រឿង​ច្រើនពេក​ហើយ​ខ្ញុំ​សុំ​ថា​រឿងនេះ​នឹងត្រូវ​បាន​ស្ងប់​ហើយ​តាំងចិត្ត​ឲ្យ​ស្ងប់​រៀងខ្លួន​ហើយ​បើ​ចង់ទៅ​តាមផ្លូវ​តុលាការ ក៏​ទៅតាម​ផ្លូវ​តុលាការ​ដែលមាន​មេធាវី​រៀងៗ​ខ្លួន ។​តុលាការ​កាត់ក្ដី​ដោយ​យុត្តិធម៌​ទៅ បិទ​ទំព័រ​ទៅ​នៅថ្ងៃនេះ​។​
​គួរបញ្ជាក់​ថាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ថ្លែង​ដូចនេះ​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្ឡូ​វ​ការ​កំណាត់​ផ្លូវជាតិ​លេខ​៦​ប្រវែង​សរុប​ជាង​២៤៨​គីឡូម៉ែត្រ​ចាប់ពី​ថ្នល់កែង​ខេត្តកំពង់ចាម​ដល់​អង្គ្រង​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃ ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ៕​មន​