នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​សមាគម​សម្ព័ន្ធ​ខ្មែរ ចិន ចូលរួម​ជា​សមាជិក​មូលនិធិ​គន្ធបុប្ផា​ឲ្យ​បាន​ច្រើន​

1178
ចែករម្លែក
សម្តេចតេជោក្នុងពិធីពិសាបាយជាមួយសមាគម​សម្ព័ន្ធ​ខ្មែរ ចិន

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៅកាន់​អ្នក​ចូល រួម​ប្រមាណ​ជាង ៥០០០ នាក់​នៅក្នុង​ពិធី​ពិសា​របាយ​ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ ចិន នៅ​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី ១០ ខែមេសា​នេះ ថា ខ្ញុំ​ពិតជា​មាន​តម្រូវការ​ពឹងពាក់​ទៅលើ​សមាគម ដើម្បី​អនុវត្ត​កម្មវិធី​ដ៏​សំខាន់ មួយ​ដែល​កម្មវិធី​នោះ​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃស្អែក​។​ខ្ញុំ​យល់ថា​សមាគម​អាច​ចូលរួមចំណែក​ជាមួយនឹង​កិច្ចការ​ទាំងឡាយ​ដែល​នឹង​ត្រូវធ្វើ ។ ក្នុងនោះ​ទាក់ទង​ទៅនឹង​ការបង្កើតឡើង​និង​ដាក់​ឲ្យ​ប្រើ ប្រាស់​នូវ​មូលនិធិ​គន្ធបុប្ផា ។

មន្ទីរពេទ្យ​គន្ធបុប្ផា​គឺជា​មន្ទីរពេទ្យ​ដ៏​សំខាន់​មួយ​ដែល​ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ​ហើយ ក៏​ជា​មន្ទីរពេទ្យ​ដែល​ត្រូវ​ចំណាយ​ខ្ពស់ ។ នៅក្នុង​រយៈ ពេល​កន្លងទៅ​ត្រូវ​ទ្រទ្រង់​ថវិកា​ដោយ​មូលនិធិ គ​ន្ធា នៅក្រៅ​ប្រទេស និង មួយផ្នែក​ទៀត​ទ្រទ្រង់​ដោយ​រាជ​រដ្ឋា ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​សប្បុរស ជន​ដែល​បាន​ចូលរួម​។

សម្តេច​បន្តថា​ដើម្បី​ទ្រទ្រង់​នូវ​មូលនិធិ​គន្ធបុប្ផា​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នោះ យើង​សម្រេច​បង្កើតឡើង​នូវ​មូលនិធិ​គន្ធបុប្ផា​ហើយ​មូលនិធិ​នេះ​នឹង​យកទៅ​ទ្រទ្រង់​នូវ​សកម្មភាព​នៃ​មន្ទីរ​នេះ​យើង​មិនមាន​មហិច្ឆតា​កសាង​នៅ​មន្ទីរពេទ្យ​ថ្មី​ទេ​ក៏ប៉ុន្តែ​យើង​បន្ត​នឹង​ពង្រឹងសមត្ថភាព​និង​សកម្មភាព​នៃ​មន្ទីរពេទ្យ​នេះ ។

សម្តេច​បន្ថែមថា ដើម្បីឱ្យ​មូលនិធិ​នេះ​កាន់តែ​រឹងមាំ​យើង​បង្កើតឡើង​នូវ​សមាជិក​បី​ប្រភេទ ។ សមាជិក​ទី​១.​គឺជា​សមាជិក​ស្ថាបនិក​ដែល​គុណ​វឌ្ឍន៍​សមាជិក​ស្ថាបនិក​គឺ​បាន​ចូលរួម​វិភាគទាន​ចាប់ពី​៨០​លាន​រៀល​ឬ​ចាប់ពី​២​ម៉ឺន​ដុល្លារ​ឡើងទៅ​។​សមាជិក​ទី​២.​គឺជា​សមាជិក​កិត្តិយស​ដែល​មានគុណ​វឌ្ឍន៍​ជា​សមាជិក​កិត្តិ យស ដែលមាន​វិភាគទាន​ចាប់ពី ២0 លាន​ឬ​ស្មើនឹង ៥​ពាន់​ដុល្លារ​ឡើងទៅ​ដល់ ២ ម៉ឺន​ដុល្លារ​អាមេរិក ។ សមា​ជិត​ទី ៣. គឺជា​ប្រភេទ​សមាជិក​គាំទ្រ ដែលមាន​លក្ខណសម្បត្តិ ចូលរួម​វិភាគទាន​ចាប់ពី ៥ ពាន់​រៀល​ក្នុង​មួយខែ​ដែល​ក្នុង​មួយ​ឆ្នាំមាន​ប្រមាណ​៦​ម៉ឺន​រៀល​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ប្រសិន បើ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​គ្រប់​អាយុ​បោះឆ្នោត មាន​ប្រមាណ ១0 លាន​នាក់​ហើយ​ចូលរួម​ជា​សមាជិក​គាំទ្រ​ត្រឹមតែ​ពីរលាន​នាក់​នោះ ។ យើង​អាច​ដឹងបាន​ថា​ក្នុង​មួយខែ​យើង​អាចមាន​ប្រាក់ចំណូល​ពី​សមាជិក​គាំ ទ្រនេះ​មាន​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក​យ៉ាងតិច​បំផុត ។​
សម្តេច​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រកង កម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រ​ទេ ស​ចូលរួម​ជា​សមាជិក​នៃ​មូលនិធិ​គន្ធបុប្ផា​នេះ​ឲ្យ​បាន​ច្រើន ៕​មន​