នាយករដ្ឋមន្ត្រី​ឥណ្ឌា​សម្លឹង​រក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ធំ​បំផុត​ក្នុង​ពិភពលោក​

276
ចែករម្លែក
  • 6
    Shares

​ប្រទេស​ឥណ្ឌា​ចាប់ផ្តើម​ការបោះឆ្នោត​ដ៏​ធំ​នៅថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី និង​យុទ្ធនាការ​ដ៏​ធំ​សម្បើម​របស់គាត់​កំពុង​ប្រជែង​ជាមួយ​គូប្រជែង​មិនមែន​មួយ​ទេ គឺ​មនុស្ស​ឈ្មោះ​គ​ន្ធី​ដល់​ទៅ​ពីរ​នាក់​នៅក្នុង​ការបោះឆ្នោត​ដ៏​ធំ​បំផុត​លើ​ពិភពលោក​។​

​កូនប្រុស​អ្នកលក់​តែ​លោក​ម៉ូ​ឌី ដែល​ឡើង​កូដ​ដោយសារ​ការប៉ះទង្គិច​កា​លពី​ខែកុម្ភៈ​ជាមួយ​ប៉ា​គី​ស្ថាន​នោះ នៅតែមាន​ប្រជាប្រិយភាព ប៉ុន្តែ​គាត់​នៅតែ​ងាយ​រងគ្រោះ​លើ​ផ្នែក​សេដ្ឋកិច្ច ហើយ​ការជាប់ឆ្នោត​ឡើងវិញ​របស់គាត់​គឺ​ពឹង​ផ្អែកលើ​តំបន់​សំខាន់ៗ​មួយចំនួន​។​

​ប្រជាជន​ឥណ្ឌា​ប្រហែល ៩០០ លាន​នាក់​អាច​បោះឆ្នោត​នៅ​ចន្លោះ​ថ្ងៃទី ១១ មេសា​និង​ថ្ងៃទី ១៩ ឧសភា ពី​តំបន់​កំពូលភ្នំ​ព្រិល​កា​ស្មៀ​រ​រហូតដល់​តំបន់​វាល​ខ្សាច់​នៃ​រដ្ឋ​រ៉ា​ចា​ស្ថាន​និង​កោះ​ត្រូ​ពិ​ក អាន់ដាម៉ាន់​។​

“​ពិធីបុណ្យ​លទ្ធិប្រជាធិបតេយ្យ​” ដូចដែល​លោក​មូ​ឌី​បាន​ហៅ​នេះ ត្រូវការ​៧​ដំណាក់កាល ជាមួយ​គណបក្ស​និង​បេក្ខជន​រាប់ពាន់ កំពុង​ឈរឈ្មោះ​នៅតាម​មណ្ឌលបោះឆ្នោត​ចំនួន ៥៤៣ នៅ​ទូទាំងប្រទេស​ដែលមាន​ប្រជាជន​ចំនួន ១,៣ ពាន់​លាន​នាក់​នេះ​។​

​ម៉ាស៊ីន​បោះឆ្នោត​អេឡិចត្រូនិក​ចំនួន ១,១ លាន​គ្រឿង​ត្រូវបាន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រៃ​និង​ឡើង​ភ្នំ​រួមទាំង​ភូមិ​ដាច់​ស្រា​យា​ល​មួយ​នៅ​ជិត​ព្រំដែន​ចិន​ដែលមាន​អ្នកបោះឆ្នោត​តែ​ម្នាក់​គត់ និង​បុរស​ម្នាក់​រស់នៅ​តែឯង​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ខ្លា​មួយកន្លែង​។​

​ម៉ាស៊ីន​ខ្លះ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារតែ​ហានិភ័យ​នៃ​អំពើហិង្សា ជាមួយ​អ្នកនយោបាយ​ឬ​មន្ត្រី​គណបក្ស​ជាង​១០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៦ និង​ការបះបោរ​ប្រដាប់អាវុធ​បាន​ផ្ទុះឡើង​យ៉ាងហោចណាស់​ក្នុង​រដ្ឋ​ចំនួន​៩​។​

​លោក​ម៉ូ​ឌី​អាយុ ៦៨ ឆ្នាំ​និង​គណបក្ស​បា​រ៉ា​ទី​យ៉ា​ចា​ណា​តា (BJP) ជា​អ្នក​ជាតិនិយម​ហិណ្ឌូ បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤ ដែលជា​គណបក្ស​ដំបូង​គេ​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត ចាប់តាំងពី​លោក​រ៉ា​ជីវ គ​ន្ធី នៅ​ឆ្នាំ ១៩៨៤​។​

​ការសន្យា​មួយចំនួន​របស់គាត់​គឺ​មិនបាន​បំពេញ​បានទេ ជាពិសេស​នៅក្នុង​តំបន់​ជនបទ កន្លែង​ដែល​ភាពរាំងស្ងួត តម្លៃ​កសិផល​ទាប និង​កម្ចី​សង​មិនទាន់​កាលកំណត់ បាន​ជំរុញ​ឱ្យ​កសិករ​រាប់ពាន់នាក់​សម្លាប់ខ្លួន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​គោលនយោបាយ​សេដ្ឋកិច្ច ដែល​អ្នកបោះឆ្នោត​ភាគច្រើន​នៅ​ចងចាំ គឺ​ការដកចេញ​នូវ​រូបិយវត្ថុ​ដែលមាន​តម្លៃ​ខ្ពស់ ដែលមាន​តម្លៃ​សរុប​ស្មើ ៨៦ ភាគរយ​នៃ​សាច់ប្រាក់​កំពុង​ចរាចរ​តែមួយ​ប៉ព្រិចភ្នែក​ក្នុង​ឆ្នាំ ២០១៦ ដើម្បី​ព្យាយាម​រុញ​សេដ្ឋកិច្ច​ឱ្យ​កើន​ឡើងវិញ​នោះ បាន​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​វិស័យ​កសិកម្ម​។​

​ទោះយ៉ាងណា គាត់​បានធ្វើឱ្យ​ងាយស្រួល​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ​បាន​អនុវត្ត​ការធ្វើកំណែទម្រង់​ពន្ធដា​រ​ធំ​បំផុត ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ ប៉ុន្តែ​វា​ក៏បង្ក​ឱ្យមាន​បញ្ហា​ធំ​ផ្សេងទៀត​ជាច្រើន​ដែរ​។​

​ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ​ខ្លាំងពេក​មិនអាច​ផ្តល់​ការងារ​ដល់​ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​ដែល​ចូលក្នុង​ទីផ្សារការងារ​ជា​រៀងរាល់ខែ​បានទេ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រូវបាន​រាយការណ៍​ថា​មាន​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​លោក រ៉ា​ហ៊ុល គ​ន្ធី អាយុ ៤៨ ឆ្នាំ ដែល​សង្ឃឹម​ក្លាយជា​នាយករដ្ឋមន្ត្រី​ចុងក្រោយ​បំផុត​ពី​វង្ស​ត្រកូល​គ​ន្ធី​របស់គាត់ និង​ត្រូវបាន​ជួយ​ដោយ​ប្អូនស្រី​ជា​តារា​សម្តែង​របស់គាត់​ឈ្មោះ ព្រី​យ៉ាន់​កា បាន​ចោទប្រកាន់​លោក​ម៉ូ​ឌី​ថា​បាន​បង្កឱ្យមាន “​មហន្តរាយ​ជាតិ​”​។​

​លោក ហា​ហ្ស៊ី ក្វា​សាម កូ​រ៉ា​ឌា (Hazi Qasam Koradia) អាយុ ៦០ ឆ្នាំ ជា​អ្នកលក់ដូរ​គ្រឿងទេស​នៅ​ទីក្រុង​មុំ​បៃ បាន​និយាយថា “​យើង​ចង់ឱ្យ​លោក​ម៉ូ​ឌី​ឈ្នះ​ម្តងទៀត ប៉ុន្តែ​រដ្ឋាភិបាល​របស់​គាត់​គួរតែ​ធ្វើ​អ្វីមួយ​សម្រាប់​ប្រជាជន​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​ឥណ្ឌា ៩០០ លាន​នាក់​នឹង​ចេញមក​បោះឆ្នោត​ពីថ្ងៃ​ទី ១១​មេសា​ដល់​ថ្ងៃទី​១៩​ឧសភា