នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រកាសថា ប្រទេស​គាត់​លែង​មានកា​រ​បន្ទោរ​បង់​នៅ​កណ្តាលវាល​ទៀតហើយ ព្រោះ​ប្រជាជន​១,៣​ពាន់​លាន​នាក់​ឥឡូវ​មាន​បង្គន់​ប្រើ​គ្រប់គ្នា​

206
ចែករម្លែក

នាយករដ្ឋមន្ត្រី​ណារិន​ដ្រា​ម៉ូ​ឌី​បានប្រកាសថា​ប្រទេស​ឥណ្ឌា​លែងមាន “​ការ​បន្ទោរ​បង់​នៅ​កណ្តាលវាល​” ទៀតហើយ ទោះបីជា​មានការ​ងឿងឆ្ងល់​ថា​តើ​ប្រជាជន ១,៣ ពាន់​លាន​នាក់​របស់​ប្រទេស​នេះ​ពិត​ជាមាន​បង្គន់​អនាម័យ​ប្រើ​គ្រប់គ្នា​មែនឬ​អត់​ក្តី​។​

​លោក​ម៉ូ​ឌី​ធ្វើការ​ប្រកាស​បែបនេះ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​២​តុលា ទោះបី​អ្នកជំនាញ​មានការ​សង្ស័យ​លើ​ការអះអាង​របស់គាត់​អំពី​បង្គន់​អនាម័យ​ក៏ដោយ​។​

​ការប្រកាស​នេះ​ធ្វើឡើង​ចំ​ថ្ងៃ​ខួបកំណើត​គម្រប់ ១៥០ ឆ្នាំ​របស់​វីរបុរស​ឯករាជ្យ មហា​ត្មៈ គ​ន្ធី ដែល​បានធ្វើ​យុទ្ធនាការ​ឥតឈប់ឈរ​ដើម្បី​អនាម័យ​ល្អប្រសើរ​។​

​ការប្រកាស​នេះ​កើតឡើង​បន្ទាប់ពី​ក្មេង​ពីរ​នាក់​ត្រូវបាន​វាយ​ធ្វើបាប​រហូតដល់​ស្លាប់​នៅក្នុង​ភូមិ​របស់​ពួកគេ​ក្នុងស្រុក​ស៊ីវ​ពូ​រី​កាលពី​សប្តាហ៍​មុន​ពីបទ​បន្ទោរ​បង់​នៅ​ទីវាល​៕ ដោយ៖កញ្ញាដាលីស

លោក​ម៉ូ​ឌី​ប្រកាស​ប្រទេស​ឥណ្ឌា​លែង​មានការ​បន្ទោ​របង់​នៅ​កណ្តាលវាល