នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ូ​ឌី ធ្វើ​ទស្សនកិច្ច​នៅនេ​ប៉ាល់ ដើម្បី​បន្សាប​ឥទ្ធិពល​របស់​ចិន​

919
ចែករម្លែក

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី (Narendra Modi ) បាន​បើកសម្ពោធ​ការសាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​​ប្រទេស​នេ​ប៉ាល់​កាលពី​ថ្ងៃ​សុក្រ​ទី​១១​ខែ​ឧសភា​ដែលជា​ផ្នែក​មួយ​នៃ​ចំណាត់ការ​របស់​រដ្ឋាភិបាល​របស់​លោក​ដើម្បី​ប្រឆាំង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​របស់​ខ្លួន​។​

​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី និង លោក ខាត​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​បើក​ឱ្យ​ដំណើរការ​សាងសង់​រោង​ចក្រ​វា​រី​អគ្គិសនី​Arun Three ដែល​​ឥណ្ឌា​ផ្តល់​ប្រាក់​សម្រាប់​គម្រោង​សាងសង់​នេះ​ចំនួន​១,៤​ពាន់​លាន​ដុល្លារ ដើម្បី​បំពេញ​តម្រូវការ​ថាមពល​សម្រាប់​ប្រទេស​នេ​ប៉ាល់​។​

​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​និយាយ​នៅ​ទីក្រុង​Kathmandu បន្ទាប់ពី​ពិធី​ដាក់ឱ្យ​ដំណើរការ​សាងសង់​នេះ​ថា គម្រោង​នេះ​គឺ ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ដ៏​ធំ​បំផុត​​ជាច្រើន​នៅ​ប្រទេស​នេ​ប៉ាល់​។ ក្រៅពី​ឱកាស​ការងារ​គម្រោង​នេះ គម្រោង​នេះ​នឹង​បង្កើត​ឱកាស​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​ប្រទេស​នេ​ប៉ាល់​។​

​រោងចក្រ​នេះ​គឺជា​គម្រោង​ថាមពល​វា​រី​អគ្គិសនី​ដំបូង​គេ​ក្នុងចំណោម​គំរោង​វា​រី​អគ្គិសនី​ដ៏​ធំ​ចំនួន​៥ ដោយ​២​គម្រោង​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​ចាប់ផ្តើម​​សាងសង់​ដែល​បង្ហាញ​ជ័យជម្នះ​ការទូត​មួយ​សម្រាប់​ប្រទេស​ឥណ្ឌា​។​

​ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​ឥណ្ឌា​នៅនេ​ប៉ាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅពេល​ដែល​ប្រទេស​នេ​ប៉ាល់ដ៏​ក្រីក្រ​នៅ​តំបន់​ភ្នំ​ហេមពាន្ត​នេះ​ស្ថិតនៅ​ចន្លោះ​​ប្រទេស​យក្ស​អាស៊ី​ទាំង​២​នេះ​បាន​ដាក់​ចំណង​មិត្តភាព​ជា​មួយ​ប្រទេស​ជិតខាង​នៅ​ភាគ​ខាងជើង​របស់ខ្លួន​នេះ​។​

​កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ចិន បាន​សន្យា​ដាក់​ប្រាក់​ជាង​៨,៣​ពាន់​លាន​ដុល្លារ ក្នុង​ការវិនិយោគ​ខណៈ​ដែល ឥណ្ឌា​សន្យា​ដាក់​ប្រាក់​៣១៧​លាន​ដុល្លារ​សម្រាប់​​ការវិនិយោគ​។

​កាលពី​ខែ​ឧសភា​ឆ្នាំមុន​ប្រទេស​នេ​ប៉ាល់​បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​ហេដ្ឋារចនាសម្ព័ន្ធ​” ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ប៉ុន្តែ លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី ដែល​បាន​ទស្សនកិច្ច​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​គិត​អ្នកជិតខាង​ដំបូង​” របស់​លោក​ចង់​បង្ហាញ​ថា​ប្រទេស​ឥណ្ឌា​ក៏​អាច​ផ្តល់​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ផងដែរ​៕ដោយ៖សុខា/SN

​ដំណើរ​ទស្សនកិច្ច​របស់​ម៉ូឌី​នៅនេ​ប៉ាល់ កើតឡើង​១​ខែ​បន្ទាប់​ពី​លោក​អូ​លី​ធ្វើ​ទស្សនកិច្ច​ឥណ្ឌា​បន្ទាប់ពី​លោក​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ជាថ្មី​