នាយករដ្ឋមន្ត្រី​៖​កាត់បន្ថយ​ការ​រើស​មន្ត្រីរាជការ​ចូល​ក្របខណ្ឌ​រដ្ឋ​,​ខិតខំ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​មន្ត្រី​ដែលមាន​ស្រាប់

894

(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្តុ រួមទាំង​ក្រសួង​មុខងារសាធារណៈ កាត់បន្ថយ​ការស្នើសុំ​រើស​មន្ត្រីរាជការ​បន្ថែម​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​ឲ្យ​បាន​ទាប​បំផុត​នៅក្នុង​ឆ្នាំ ២០១៨ ។ ដោយ​សម្តេច​បានបញ្ជាក់​ថា​ថវិកា​ចំណាយ​ទៅលើ​ប្រាក់ខែ​មន្ត្រីរាជការ បាន​កើនឡើង​ជាង​៥០ ភាគរយ​ហើយ​នៃ​ចំណាយ​ចរន្ត ។ ​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ​បន្ទាប់ពី​មានការ​ស្នើសុំ​ឲ្យ​មានការ​បង្កើន​ចំនួន​មន្ត្រី​អនុរក្ស​ព្រៃឈើ​បន្ថែម​របស់​ក្រសួង បរិស្ថាន​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ «​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» នា​ព្រឹក ថ្ងៃទី​២២​ខែសីហា​នេះ នៅ​វិមាន​សន្តិភាព​។​

 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ « ក្របខណ្ឌ​មន្ត្រីរាជការ​ដែល អស់លោក​លោកស្រី​បាន​ស្នើសុំ​បញ្ចូល​ក្នុង​​ក្របខណ្ឌ​រដ្ឋ​នៅក្នុង​ឆ្នាំ​២០០៨​ខាងមុខនេះ ខ្ញុំ​សុំ​អធ្យាស្រ័យ នឹង​ត្រូវបាន​កាត់បន្ថយ​ឲ្យ​នៅ​ទាប​បំផុត​ព្រោះ​អី​បានជា​ធ្វើបែបនេះ​យើង​​មិនអាច​ថ្លោះធ្លោយ​យ​បែក​កញ្ចប់​ថវិកា ដោយសារតែ​បង្កើន​ចំនួន​បុគ្គលិក​ច្រើន​ហួស ខិតខំ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​មន្ត្រី​ដែលមាន​​ស្រាប់ ។​យើង​បាន​បង្កើត​កងពល ១២៨ ដើម្បី​រួមចំណែក​ការពារ​ទឹកដី និង សន្តិសុខ​ផ្ទៃក្នុង​ក្នុងនោះ​ក៏មាន​ការចូលរួមចំណែក​ការពារ​ឧទ្យាន​វិ​រៈ​ជ័យ​ផងដែរ​» ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖​ដើម្បី​ចៀង​វាស​សម្ពាធ​បុគ្គលិក​យោធា​ផង បុគ្គលិក​ស៊ីវិល​ផង ខ្ញុំ​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​យកចិត្តទុកដាក់​កាត់បន្ថយ​ចំនួន​មន្ត្រី​ដែល​ស្ថាប​ន័នា​នា​ស្នើសុំ​ឲ្យ​នៅ​ទាប​បំផុត សុំ​១០០ ឲ្យ​តែ ១០ ឬ​២០​ទៅបាន​ហើយ ។ ព្រោះ​បញ្ហា​ថវិកា​យើង​មិន​ចេះតែ​ចាយៗ​ដោយ​គ្មាន​ការគិតគូរ​នោះទេ​៕​ដោយ​៖​តារា​រិ​ទ្ធ​/sn