នាយករដ្ឋមន្ត្រី​៖ ម៉ាឡេស៊ី​អនុវត្ត​កិច្ចព្រមព្រៀង​ផ្លូវដែក​ជាមួយ​ចិន​ឡើងវិញ​ដើម្បី​កុំ​អោយ​រង​ការពិន័យ​៥​ពាន់​លាន​

168
ចែករម្លែក
  • 71
    Shares

​ម៉ាឡេស៊ី នឹង​ប្រឈម​ការពិន័យ​៥​ពាន់​លាន​ដុល្លារ បើ​គំរោង​ផ្លូវដែក​គាំទ្រ​ដោយ​ចិន​មួយ​ត្រូវ​លុបចោល នេះ​បើ​តាម​ការអះអាង​របស់​នាយករដ្ឋមន្ត្រី​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ក្រោយពី​​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​សំរេច​ឡើង​ដើម្បី​ធ្វើអោយ​រស់​ឡើងវិញ​គំរោង​ដ៏​ប្រទូសរ៉ាយ​នេះ​។​

​កាលពី​សប្តាហ៍​មុន ម៉ាឡេស៊ី​និង​ចិន​បាន​យល់ព្រម​បន្ត​ជំរុញ​គំរោង​នេះ តែ​ចុះថ្លៃ​សាងសង់​៣០​ភាគរយ​លើ​ថ្លៃ​គំរោង​ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​មុន​។​

​វា​ជា​គំរោង​មួយ​ក្នុងចំណោម​គំរោងជា​ច្រើន​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​​ដែល​ត្រូវបាន​ផ្អាក​ក្រោយ​ការដូរ​រដ្ឋាភិបាល ខណៈ​ក្រុម​មេដឹកនាំ​ថ្មី​ព្យាយាម​កាត់បន្ថយ​បំណុល​​ជាតិ​ដ៏​ច្រើនសន្ធឹក​និង​ចំ​ពេលមាន​ការព្រួយបារម្ភ​អំពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៅក្រោយ​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីព រ៉ា​ហ្សាក់​។​

​ការព្រមព្រៀង​រវាង​ម៉ាឡេស៊ី​និង​ចិន​ដើម្បី​ចាប់ផ្តើម​គំរោង​នេះ​ឡើង​វិញ​ជាមួយ​នឹង​ការ​ចុះថ្លៃ​៤៤​ពាន់​លាន​រីង​ហ្គី​ត​(១០,៧​ពាន់​លាន​ដុល្លារ​)​ត្រូវ​បាន​សំរេច​ឡើង​កាលពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​។​វា​នឹង​ជួយ​ធ្វើ​អោយទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​លោក​ណា​ជីព​ដែលស្និទនឹងចិនត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​។​

​ផ្លូវដែក​ឆ្នេរ​ខាងកើត​ចម្ងាត​៦៤០​គីឡូម៉ែត្រ នេះ​នឹង​រត់​ពី​ម៉ាឡេស៊ី​ខាងជើង ជិត​ព្រំដែន​ថៃ ទៅកាន់​កំពង់ផែ​មួយ​នៅ​ក្រៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ និង​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​​គំរោង​ដ៏សំខាន់​មួយ​នៅក្នុង​ការជំរុញ​ហេដ្ឋារចនាសម្ពន្ធ​ខ្សែក្រ​វាត់និង​ផ្លូវ​របស់​ចិន​។​

​ត្រូវបាន​ប្រកាស​លម្អិត​កាលពី​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយថា រដ្ឋាភិបាល​ត្រូវ​បង្ខំ​ចរចា​ឡើងវិញ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​បង់ថ្លៃ​បញ្ច​ប់កិច្ច​​សន្យា​ប្រមាណ​២១,៧៨​ពាន់​លាន​រីង​ហ្គី​ត​(៥,៣​ពាន់​លាន​ដុល្លារ​)៕​ដោយ​៖​វាសនា​

មហា​ធៀ អាយុ​៩៣​ឆ្នាំ បាន​វិល​មក​កាន់​អំណាច​សំរាប់​អាណត្តិ​ទី​២​កាលពី​ខែ​ឧសភា​ឆ្នាំមុន ក្រោយ​ពី​ដឹកនាំ​សម្ពន្ធភាព​កែ​ទំរង់​មួយ​ដណ្តើម​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​​ដោយ​ទម្លាក់​លោក​ណា​ជី​ព រ៉ា​ហ្សាក់​