នាយករដ្ឋមន្ត្រី​៖ “​ផ្តាំ​ទៅ​លោក​ម្នាក់​ដែល​យក​ស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៨​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​លោក​នឹង​ស្លាប់​មុន​ខ្ញុំ​”

547
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា “​សូម​លោក​យកចិត្តទុកដាក់​លើ​សុខភាព​ខ្លួនឯង​ប្រសើរ​ជាង​គិត​មកដល់​រូបខ្ញុំ​និង​ប្រសិន​ធ្វើ​នយោបាយ​រង់ចាំ​ខ្ញុំ​ស្លាប់​ទើប​ហ៊ាន​ចូល​ស្រុក​ដើម្បី​តស៊ូ សុំ​រង់ចាំ​ជាតិ​ក្រោយ​ចុះ ព្រោះ​លោក​នឹង​ស្លាប់​មុន​ខ្ញុំ​”​។

​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ សម្តេច​តេ​ជោ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​”​ព្រឹក​នេះ មាន​ពេល​គ្រប់គ្រាន់​ដើម្បី​វាយ ១៨​ឡូ ជាមួយ​ធាតុអាកាស​ដ៏​ល្អ​នា​រដូវ​ធ្លាក់​ខ្យល់​ពី​ជើង​។ ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ខ្ញុំ​ហាត់ប្រាណ​នៅផ្ទះ ដោយ​ហែល​ទឹក ជិះ​កង់ និង​ដើរ​លើ​ម៉ាស៊ីន ដែល​ប្រើពេល​៦០ ទៅ​៩០​នាទី​”​។

សម្តេច​តេ​ជោ បន្តថា​”​សូម​ផ្តាំ​ទៅ​លោក​ម្នាក់ ដែល​ធ្លា​ប់យក​ស្រី​ជា​អ​និតិ​ជន​អាយុ​ក្រោម​១៨​ឆ្នាំ នៅ​ខេត្តបាត់ដំបង ដែលរ​ត់ទៅ​នៅ​កាណាដា ដែល​ទើប​បង្ហោះ​ក្នុង Facebook ថា លោក ហ៊ុន សែន នៅ​មិន​បានយូរ​ទៀត ដែល​ចង់​សំដៅលើ​សុខភាព​ខ្ញុំ​ថា​មិនអាច​រស់​បានយូរ​ទៀត​”៕S/​