នាយករដ្ឋមន្ត្រី ហាម​មិន​ឲ្យ​បង្កើត​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នៅ​កម្ពុជា​

350

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​ដោយបាន​ហាម​មិន​ឲ្យ​បង្កើត​បន្ទប់​ស្ថានការណ៍​​បោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​ឡើយ ព្រោះ​ច្បាប់​គណបក្ស នយោបាយ​មាន​ហើយ​។​
​ ​
​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ សម្ដេច​​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​បន្ទប់​ស្ថានការណ៍​មិន​ឲ្យ​មាន​ទេ រឿង​អី​ត្រូវបង្កើត​នៅ​កម្ពុជា រដ្ឋមន្ត្រី​មហាផ្ទៃ ខ្ញុំ​មិន​អនុញ្ញាត​​ឲ្យ​បង្កើត​ទេ ច្បាប់​គណបក្សនយោបាយ​មាន​ហើយ​” ។​
​ ​
​គួររំលឹកថា កាលពី​មួយខែ​មុន​ក្នុង​សុន្ទរកថា​ជា​សាធារណៈ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ​តាមផ្លូវ​ច្បាប់​លើ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត ឬ​ហៅថា បន្ទប់​ស្ថានការណ៍​។ ក្រោយ​ក្រសួងមហាផ្ទៃ​ក៏​បានចេញ​សេចក្ដី​ជូន​ដំណឹង​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ផ្អាក​សកម្មភាព​របស់ខ្លួន និង​បាន​រកឃើញថា ស្ថាប័ន​មួយ​នេះ​បង្កើតឡើង​ដោយ​គ្មាន​ច្បាប់​​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងមហាផ្ទៃ និង​មិនអាច​បន្ដសកម្មភាពរ​បស់​ខ្លួន​បាន​ទៀតឡើយ​៕​ដោយ​៖​វិបុល​/sn

ក្រុមបន្ទប់ស្ថានការណ៍នាពេលកន្លងមក