នាយករដ្ឋមន្រ្ដី បញ្ជាឲ្យបើកការស៊ើបអង្កេតលើទណ្ឌិត សម រង្ស៊ី ដែលសន្យាកាត់ដីឲ្យវៀតណាម

1229
ចែករម្លែក
សម្ដេចតេជោ ចេញបញ្ជាឲ្យក្រសួងយុត្ថិធម៌ និងក្រសួងមហាផ្ទៃ ត្រូវបើកការស៊ើប​អង្កេតលើកិច្ចព្រមព្រៀង​រវាងទណ្ឌិត សម រង្ស៊ី និងលោក កុក ស

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជា​ឲ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ត្រូវសហការជាមួយរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ត្រូវបើកការស៊ើបអង្កេត​លើទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ដីឲ្យវៀតណាម។ ការចេញបញ្ជាដាច់ណារបស់ប្រមុខ​រដ្ឋាភិបាលបែបនេះ គឺបន្ទាប់ពីមានបែកធ្លាយវីដេអូឃ្លីបមួយ អំពីការចុះកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក កុក ស ជាជនជាតិភាគតិច Degar ឬហៅថា ម៉ុងតាញ៉ា កាត់ខេត្តចំនួន៤របស់ខ្មែរឲ្យវៀតណាមគ្រប់គ្រង។

 

ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះប៉ែន ឆ្លងកាត់ទន្លេ​ពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃទី១៤ ខែមីនានេះ សម្ដេចតេជោ បានលើកឡើងថា “…ឥឡូវរកឃើញហើយ កាត់ដីឲ្យគេ៤ខេត្តនោះទេ រឿងមិនតូច…សន្យាបើគេឈ្នះគេកាត់ដី៤ខេត្តឲ្យ… ភ័យពេកបង្កើតជាវីដេអូឃ្លិបមួយ បញ្ជាក់ថាលោក កុក ស ជាខ្មែរ ឲ្យលោក កុក ស បកស្រាយ ស្រាប់តែលោក កុក ស អត់ចេះខ្មែរមួយមាត់សោះ…រឿងហ្នឹងមិនតូចទេកាត់ដី ឲ្យគេ៤ខេត្ត ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវ រឿងក្បត់ជាតិនេះ…ខ្ញុំមួយតឹកមួយផឹងនៅចរចា ជាមួយវៀតណាម និងឡាវ…មកជេរគេសុទ្ធតែអាយ៉ងបរទេស ស្រាប់តែខ្លួនឯងធ្វើតាមបរទេស… ពាក្យសម្បថគេមិន​ឲ្យបរទេស ចូលជ្រៀតជ្រែកកិច្ចការកម្ពុជា នោះទេ… ឥឡូវលេចចេញរឿងរ៉ាវ​ក្បត់ជាតិ បើគេឈ្នះ​គេកាត់ ដីឲ្យ៤ខេត្តទៅកុក ស…កុក ស មិនមែនជាខ្មែរទេ…បើខ្មែរនិងខ្មែរដូចគ្នា មិនចាំបាច់ចុះ​ហត្ថលេខា​ទេ…ឆ្លើយមក…មើលខ្ញុំជាមួយកាញារីទ្ធ ចាំបាច់ចុះហត្ថលេខាអី ឬ ខ្ញុំជាមួយ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចាំបាច់ចុះហត្ថលេខាអី… ខ្ញុំមិនចាំបាច់​ចុះហត្ថលេខា រវាងខ្មែនោងខ្មែរ…បើកិច្ចសន្យានយោបាយត្រូវចុះហត្ថលេខា…រឿងអីអ្នកឯងថា​ខាងនោះខ្មែរ ទៅចុះហត្ថលេខាកាត់ដី…រឿងក្ដីមួយនេះធំណាស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវសហការ​ជាមួយក្រសួងមហាផ្ទៃ រឿងនេះមិនតូចទេ…គ្មានអ្នកណាមានសិទ្ធិកាត់ដីឲ្យបរទេសនោះទេ…”។

 

ក្នុងន័យនេះ សម្ដេចបានចម្អកទៅលោក សម រង្ស៊ី ក៏ដូចជាអតីតមន្រ្ដីគណបក្សសង្រ្គោះជាតិមួយចំនួន ថា បានលេចចេញកន្ទុយហើយ គឺពុតត្បុតអាក្រក់ គំនិតចរិតក្បត់ជាតិ “…កន្ទុយវាលេចមកហើយ… អានេះគេហៅថាយីអ៊ុនដាក់អារក្សជាន់…វាចេញមកមួយម្ដងៗរឿងក្បត់ជាតិ…បើថាកុក ស ជាខ្មែរចាំ​បាច់​​អីចុះហត្ថលេខា…វាមានតែកាត់ដីឲ្យបរទេស…អំពើក្បត់ជាតិមិនអាច អត់ឱនឲ្យបាននោះទេ… អាទៅ​លួច​ចរចាស្ងាត់ៗទៀត…ឋានៈឧបនាយករដ្ឋមន្រ្ដីនិងជារដ្ឋមន្រ្តី ក្រសួងការបរទេស លួចមកចរចា​ស្ងាត់ៗជាមួយសម រង្ស៊ី…ហេតុអីហេតលោក ឯងជេរខ្ញុំ…អ្វីដែលហ៊ុន សែនមិនព្រមគេព្រម…​គេបានជួយសម្រួលអនិកជនវៀតណាមទៀត ហ៊ុន សែន មិនសម្រួលឲ្យទេ តែគេហ៊ានសម្រួល… សុំចូលសញ្ជាតិត្រូវមាន ព្រះរាជក្រឹត្យព្រះមហាក្សត្រ…ហេតុអ្វីបានលួចចរចាគ្នាស្ងាត់! គេធ្វើដោយ​បើកចំហរ ឯងធ្វើដោយលួចលាក់…លួចលាក់រហូតអានេះ…ខ្ញុំនឹងសួរមេដឹកនាំវៀតណាម លើរឿងនេះ តើកាលហ្នឹងនិយាយគ្នារឿងអី…ខ្ញុំចង់ដឹង ពេលហ្នឹងគេធ្វើអី…បើវៀតណាមស្មោះត្រង់ជាមួយខ្ញុំ… ខ្ញុំនឹងសួរវៀតណាម…ខ្ញុំនឹងតាមសួររឿងហ្នឹង…ទឹកកាន់តែថ្លាមើលឃើញកាន់តែច្បាស់… អំពើស្មោក​គ្រោក​ដើម្បីគ្រាន់តែ អំណាចអ្នកឯង បំផ្លាញផលប្រយោជន៍ជាតិ…ខ្មែរយើងទៅបោះឆ្នោត អនុប្បវាទនៅសភាបារាំងទៀត…ខ្ញុំការពារទឹកដីដែលដូនតាទុកឲ្យ ខ្ញុំការពារដីដែលសម្ដេចឪទុកឲ្យ… បាត់ក៏មិនឲ្យបាត់ ទារថែមខ្ញុំមិនទារ…ទារក៏គេមិនឲ្យដែរ ច្បាស់ជាមានសង្រ្គាមវ៉ៃគ្នាហើយ! គេមិនទាន់បានកាន់អំណាចផង ហេតុអ្វីហ៊ានកាត់ដីឲ្យគេ…”៕ ដោយ ៖ វិបុល

ការចុះកិច្ចព្រមព្រៀងកាត់ដី រវាង សម រង្ស៊ី និងលោក កុក ស