នាយករដ្ឋមន្រ្តីបញ្ជាក់ម្តងទៀតៈគ្មានការចរចា គ្មានការលើកលែងទោស!

1028
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​សារ​នយោបាយ​អំពី​ជំហរ​ដ៏​ច្បាស់ លាស់​ម្តងទៀតថា គ្មាន​ការចរចា​ជាមួយនឹង​ពួក​ជន​ក្បត់ជាតិ ហើយក៏​គ្មាន​ការលើកលែងទោស​ចំពោះ​ជន​ក្បត់ ជាតិ​ដែរ ។​

សម្តេចតេជោគ្មានការចរចា គ្មានការលើកលែងទោស!

សម្តេច​បាន ធ្វើការ​បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែមីនា​នេះ ។

សម្ដេច​តេ​ជោ បានលើកឡើង​ដោយ​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់​ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន គឺនៅ​កម្ពុជា​មិនទាន់​មានច្បាប់​លើកលែង​សម្រាប់​អ្នក​ដែល​ត្រូវបាន​កាត់​សិទ្ធ​យោ​បាយ​ទេ ។​ជាមួយនេះ​ក៏​មិនមាន​អ្នកណា​ម្នាក់​អាច​រំលោភ​ទៅលើ​សាល ក្រម​របស់​តុលាការ​បានដែរ។ អ្នក​ដែល​រំលោភ​ទៅលើ​សាលក្រម​តុលាការ​ត្រូវ​មានទោស​ជាប់គុក ២ ឆ្នាំកន្លះ ។


សម្ដេច​បានបញ្ជា​ក់​ទៅកាន់​ក្រុម​អ្នក នយោបាយ​ប្រឆាំង​ដែល​បានលើកឡើង​អំពី​ការចរចា និង បាន​លើកឡើង​ថា​បរទេស​កំពុងតែ គាបសង្កត់​កម្ពុជា នោះ សម្ដេច​ថា​គ្មាន​បរទេសណាមួយ​អាចមក​គាបសង្កត់​លើ​ហ៊ុនសែន​បានទេ ៕​MN