នាយក​ក្លិប លី​វឺ​ភូ​ល សន្យា​ត្រៀម​ថវិកា​សម្រាប់​ការទិញ​ដូរ​កីឡាករ​នៅ​រដូវក្តៅ​

557
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នឹង​ទទួលបាន​ការគាំទ្រ​ពេញលេញ​ពី​ក្រុមប្រឹក្សា នាយក​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ដើម្បី​ចំណាយ​ច្រើន​នៅ​រដូវ​កាល​ទិញដូរ​នៅ​រដូវក្តៅ​នេះ បើទោះបី​ជាមាន​សំណើ​ពង្រីក​ពហុ​កីឡដ្ឋាន​របស់ខ្លួន​ក៏ដោយ​។

​គ្រូបង្វឹក​រូបនេះ​បាន​ទិញ​កីឡាករ​បួនរូប​មក​ចូលរួម​ក្នុង​ពហុ​កីឡដ្ឋាន Anfield នៅពេល​បិទ​រដូវ​កាល ក្នុង​ទឹកប្រាក់​សរុប​១៧៣​លាន​ផោន ហើយ​មិនទាន់​លើក​ពាន​បាន​១​នៅឡើយ​ទេ​ជាមួយ​ក្លឹប​នេះ​។

​ទោះបីជា​យ៉ាងណា លោក ប៊ី​ល​លី ហូ​ហ្គា​ន (Billy Hogan) ជា​នាយក​គ្រប់គ្រង​ក្លិប Liverpool បាន​និយាយថា “​គ្មានអ្វី​ជា​ឧបសគ្គ​ទេ​” ក្នុងការ​ផ្តល់​ប្រភព​ហិរញ្ញវត្ថុ​ដល់​គ្រូបង្វឹក​សញ្ជាតិ អាល្លឺម៉ង់​រូបនេះ ដើម្បី​ពង្រឹង​ក្រុម​។

​មានការ​បង្ហើប​ប្រាប់​កាលពី​ដើមខែ​នេះ​ថា ក្លិប Liverpool បានប្រកាស​ពី​ចំណូល​មុន​បង់ពន្ធ គឺ​១២៥​លាន​ផោន​។

​បើទោះបីជា​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​រៀបចំ​ពហុកីឡាដ្ឋាន​និង​ទីលាន​ហ្វឹកហាត់​ឡើងវិញ លោក ហូ​ហ្គា​ន អះអាងថា នៅមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ពង្រឹង​ក្រុម​។

​ក្លិប Liverpool បាន​វិនិយោគ​សម្រាប់​ពេលវេលា​អនាគត​ផងដែរ ដោយ​ផ្តល់​កិច្ចសន្យា​ថ្មី ដល់​កីឡាករ​ដូចជា ម៉ូ​ហា​ម៉េ​ដ សាឡា សា​ឌី​អូ ម៉េ​ន រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ ច​ឌែ​ន ហេន​ដឺ​សិន ចូ ហ្គោ​ម៉េ​ស អែន​ឌី រ៉ូបឺត​សិន និង ត្រេ​ន អា​ឡិ​កសាន​ដឺ អា​ណូ​ល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)