នាយក​ក្លឹប Sevilla និយាយថា ការទទួលបាន អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា គឺជា​សំណាង​មួយ​

152
ចែករម្លែក

​លោក ប៉ា​ប្លូ ម៉ា​ឈី​ន (Pablo Machin) នាយក​ក្លឹប Sevilla បាន​អះអាងថា វា​គឺជា​សំណាង​បំផុត ប្រសិនបើ​ក្លឹប​នេះ​ទទួលបាន​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ា​រ៉ា​តា (Alvaro Morata) ។​
​ ​
​ខ្សែប្រយុទ្ធ​ឆេ​ល​ស៊ីត​ម្លៃ​៥៨​លាន​ផោន​រូបនេះ ដែល​រកបាន​គ្រាប់​បាល់​ចុងក្រោយ​នៅ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា ចង់​ចាក​ចេញពី​ពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពី​មិន​ទទួលបាន​ការជឿជាក់​ពី​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​ថ្នាក់ដឹកនាំ​ក្លឹប​។​
​ ​
ក្លឹប​ឆេ​ល​ស៊ី​ចង់យក​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) មក​ជំនួស ខ្សែប្រយុទ្ធ ម៉ូ​រ៉ា​តា ស្របពេល​ជាមួយគ្នានេះ ពួកគេ​ក៏​ពេញ​ចិត្តនឹង​ខ្សែប្រយុទ្ធ​អង់គ្លេស ខាល​ឡុ​ម វី​ល​សិន (Callum Wilson) ផងដែរ​។
​ ​
​ហ៊ី​ហ្គួ​អ៊ី​ន លេង​នៅ​ក្លឹប AC Milan ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លឹប Juventus ប៉ុន្តែ​គេ​ជឿថា កីឡាករ​រូបនេះ​មិនសូវ​សប្បាយចិត្ត​ទេ​។ ឆេ​ល​ស៊ី​ប្រហែល​ជាមាន​បញ្ហា​ជាមួយ ម៉ូ​រ៉ា​តា ប៉ុន្តែ​ក្លឹប Sevilla ជឿថា ពួកគេ​អាច​ដោះស្រាយបាន​។​
​ ​
​លោក ម៉ា​ឈី​ន បាន​និយាយថា “​បញ្ហា​? អត់​ទាល់តែសោះ​។ វត្តមាន​របស់ ម៉ូ​រ៉ា​តា គឺជា​ការផ្តល់​សំណាង​សម្រាប់​ខ្ញុំ​។ ក្លឹប​ជាច្រើន​ចង់បាន​គាត់ ពីព្រោះ​គាត់​មានតម្លៃ​។ ក្លឹប​មាន​គោលបំណង​ច្បាស់លាស់​។ យើង​ចង់​នាំយក​កីឡាករ​ឆ្នើម​មកកាន់​ទីនេះ​”​។
​ ​
ហ៊ី​ហ្គួ​អ៊ី​ន រកបាន​ត្រឹម​១​គ្រាប់​នៅ​ក្របខណ្ឌ Serie A ចាប់តាំងពី​ខែតុលា​មក ប៉ុន្តែ​ឆេ​ល​ស៊ី​ត្រៀម​ចំណាយ​៣៥​លាន​ផោន ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​រូបនេះ​។​
​ ​
​លោក ឡេ​អូ​ណា​ដូ ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប AC Milan បានបង្ហាញ​មុខ​នៅ​ដើម សប្តាហ៍​នេះហើយ​និយាយថា ក្លឹប​អស់​ការអត់ធ្មត់​ជាមួយ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ា​រ៉ា​តា (Alvaro Morata)