នាយក​ថ្មី​របស់​ក្លិប​អា​សេណ​ល សន្យា​នាំយក​ភាពជោគជ័យ​មកកាន់​ព​ហុ​កីឡដ្ឋាន​អេ​មី​រ៉ា​ត

1117
ចែករម្លែក

​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្លិប អា​សេណ​ល​(Arsenal) បាន​សន្យាថា នឹង​នាំយក​ភាព​ជោគ ជ័យ​មកកាន់​ក្លឹប​នេះ​ឡើងវិញ​។​
​ ​
​លោក វី​ណៃ វ៉េ​ន​កា​តេ​សាម (Vinai Venkatesham) បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​ថា ក្លឹប​ស្ថិត ក្នុង​ទីតាំង​ល្អ​ក្នុង​ការជួយ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ទទួលបាន​ជោគជ័យ នៅលើ​ទីលាន​។​
​ ​
​លោក វ៉េ​ន​កា​តេ​សាម ជា​អ្នកជំនាញ​ទីផ្សារ ដែលជា​ផ្នែក​មួយ​នៃ​ការរុះរើ​បន្ទាប់ពី​លោក អ៊ី​វ៉ាន ហ្គា​ហ្ស៊ី​ឌី​ស (Ivan Gazidis) ប្រកាស​លាលែង​ពី​តំណែង​ជានា​យក​ប្រតិបត្តិ​បាន​និយាយថា ក្លឹប​មានបំណង​នាំយក​កិត្តិយស​មក​ជូន​អ្នកគាំទ្រ​ឡើងវិញ​។​
​ ​
​លោក ហ្គា​ហ្ស៊ី​ឌី​ស បាន​សារភាពថា វា​គឺជា​ការសម្រេចចិត្ត​ដ៏​ពិបាក​ក្នុងការ​ចាកចេញ ប៉ុន្តែ​បាន​និយាយថា វា​ជាការ​ប្រកួត​ប្រ​ជេ​ង​មួយ​ក្នុង​ការចូល​ដឹកនាំ​ក្លិប AC Milan ហើយ​ថា លោក​ចាក​ចេញពី​ក្លិប Arsenal ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ល្អ​។​
​ ​
​លោក ហ្គា​ហ្ស៊ី​ឌី​ស បាន​និយាយថា “​ខ្ញុំ​មាន​មោទនភាព​ណាស់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ​។ ប៉ុន្តែ​ខ្ញុំ​ចាក​ចេញពី​ក្លឹប​ដោយមាន​ការយកចិត្តទុកដាក់​។ លោក វី​ណៃ គឺជា​មនុស្ស​ឆ្លាត​វៃ​ដែល ខ្ញុំ​ធ្លាប់​ជួប​ក្នុង​វិស័យ​បាល់ទាត់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក វី​ណៃ វ៉េ​ន​កា​តេ​សាម (Vinai Venkatesham)