នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក​ធី​ម ឃុ​គ ព្រមាន​លោក​ត្រាំ​អំពី​ពន្ធ​លើ​ចិន និង ការប្រកួតប្រជែង​ពី​ក្រុមហ៊ុន Samsung

440
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​១៨ សីហា​ថា លោក​បាន​និយាយ​ជាមួយ​លោក ធី​ម ឃុ​គ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple Inc អំពី​ផលប៉ះពាល់​នៃ​ពន្ធ​របស់​អាម៉េរិក​លើ​ការនាំ​ចូល​ពី​ចិន​ក៏ដូចជា​ការប្រកួតប្រជែង​ពី​ក្រុមហ៊ុន Samsung Electronics Co Ltd របស់​កូរ៉េខាងត្បូង​។​

​លោក​ត្រាំ​បាន​និយាយថា លោក​ឃុ​គ “​បាន​លើក​ករណី​សម​ហេតុផល​” ថា ពន្ធ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន Apple ព្រោះតែ​ផលិតផល​របស់​ក្រុមហ៊ុន Samsung មិនបាន​ស្ថិតក្រោម​ពន្ធ​ដូចគ្នា​។​

​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​អាម៉េរិក​រួមទាំង​គ្រឿង​អេឡិចត្រូនិក​គ្រោង​ចូល​ជា​ធរមាន​ជា​ពីរ​ដំណាក់កាល​នៅ​ថ្ងៃទី ១ កញ្ញា និង ១៥​ធ្នូ​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​គិតថា គាត់​មាន​អំណះអំណាង​គួរឱ្យ​ទាក់ទាញ​អារម្មណ៍​ណាស់ ដូច្នេះ​ខ្ញុំ​កំពុង​គិត​អំពី​វា​”​។​

​លោក​ត្រាំ​បានធ្វើ​អត្ថាធិប្បាយ​បែបនេះ ខណៈពេល​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ម៉ូ​រី​ស​ថោ​ន រដ្ឋ​ញូ​វ​ជើ​ស៊ី​៕ ដោយ៖ កញ្ញាដាលីស

លោក​ធី​ម ឃុ​គ និយាយ​ជាមួយ​លោក​ត្រាំ​អំពី​ផលប៉ះពាល់​ពន្ធ​មកលើ​ក្រុមហ៊ុន Apple