នាយក​ប្រតិបត្តិ​នៃ​ធនាគារ​CIMB​ចុះ​បម្រើសេវា​កម្ម​ដល់​អតិថិ​ជន​ដោយផ្ទាល់​ក្នុង​ទិវា​ថ្លែងអំណរគុណ​អតិថិជន​

203
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​បានរៀបចំ​ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន​ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​គ្រប់​សាខា​ទាំង​១៤​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ឆ្លើយតប​នឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ដែល​ជំរុញ​ឲ្យ​ធនាគារ​មាន​ភាព​រីក​ច្រើន​ជា​លំដាប់​ធនាគារ​CIMB​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​។

​ដើម្បី​បង្កើត​នូវ​បរិយាកាស​រីករាយ​ប្លែក​ខុសពី​ពេលមុនៗ​ដោយមាន​ការតុបតែង​ក្នុង​សាខា​និង​សម្លៀកបំពាក់​របស់​បុគ្គ​លិ​ក​បែប​ប្រពៃណី​ខ្មែរ​។​ព្រមទាំង​ការផ្តល់​ជំនូន​អនុស្សាវរីយ៍​ដល់​គ្រប់​អតិថិជន​ដែល​បាន​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារ​ផងដែរ​។​​ក្នុងឱកាស​នេះដែរ​ធនាគារ​CIMB​បាន​ផ្តល់នូវ​បទពិសោធន៍​សេវាកម្ម​បម្រើ​អតិថិជន​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយមាន​ការបម្រើ​សេវា​កម្ម​ធនាគារ​នៅ​បញ្ជរ​សាខា​ដោយផ្ទាល់​ពី​សំណាក់​គណៈ​គ្រប់គ្រង​របស់​ធនាគារ​រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ​(CEO)​ទៀតផង​។​

កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​គ​ណៈ​គ្រប់គ្រង​និង​បុគ្គលិក​ជួរមុខ​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​បង្កើត​នូវ​ដំណើរការ​ទទួលយក​ម​តិ​យោបល់​អតិថិជន​ដោយផ្ទាល់​ផងដែរ​។ ​តាមរយៈ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​អតិថិជន​គណៈ​គ្រប់គ្រង​របស់​ធនាគារ​អាច​យល់ដឹង​កាន់តែច្បាស់ អំពី​ចំណុច​ខ្វះខាត​នានា ដែល​អតិថិជន​ចង់​ឲ្យ​កែតម្រូវ​។ ដូច្នេះ​ធនាគារ​អាច​កែលម្អ និង​នាំយក​សេវាកម្ម​បម្រើ​អតិថិជន​ដ៏​ល្អប្រសើរ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។

​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​នៅ​ធនាគារ CIMB អតិថិជន​គឺជា​អ្វី ដែល​យើង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ការបន្ត​គាំទ្រ​របស់​អតិថិជន បានរួម​ចំណែក​ដល់​ភាព​រីកចម្រើន ដោយ​ឥតឈប់ឈរ​របស់​ធនា​គារ តាំងពី​បើក​ដំណើរការ​ដំបូង​។ ហើយ​កម្មវិធី​ថ្ងៃនេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង រវាង​ថ្នាក់ដឹកនាំ​ធនាគារ និង​អតិថិជន​ដោយផ្ទាល់ ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​យល់ដឹង អំពី​តម្រូវការ​របស់​អតិថិជន​។​

​គោលដៅ​របស់​ធនាគារ​គឺ​ចង់​ផ្តល់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ដល់​អតិថិជន​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ថ្ងៃ​ណា​ក៏​ជា​ទិវា​ថ្លែងអំណរគុណ​អតិថិជន​ដែរ​។​នេះ​គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់​និង​សម្តែង​ការថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​អតិថិជន​យើង​ក៏ដូចជា​ការចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជាមួយគ្នា ដើម្បី​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ភាព​ជួបជុំ​រីករាយ ទាំងអស់គ្នា »​។​

​លោក វិសាល​ដែលជា​អតិថិជន​មួយរូប​របស់​ធនាគារ​CIMB​បានបង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖ ថ្ងៃនេះ​លោក​ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ហើយ​ខ្ញុំ​មិនបាន​រំពឹងថា​មានកម្ម​វិធី​ធនាគារ​ពិសេស​ដូច្នេះ​ឡើយ​។​លោក​បាន​ប្រើប្រាស់​សេវាកម្ម​ធនាគារ​CIMB​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។​សេវាកម្ម​ដែល​លោក​តែងតែ​ប្រើប្រាស់ និង​ពេញចិត្ត​បំផុត​នោះ គឺ​សេវាកម្ម​ផ្ទេរប្រាក់ ទៅ​ក្រៅប្រទេស​។​

​ដោយសារ​ធនាគារ​CIMB​មាន​បណ្តាញ​សាខា​ក្នុង​តំបន់​អាស៊ាន​ការផ្ទេរ​ប្រាក់​របស់ខ្ញុំ​គឺ​ពិតជា​ងាយស្រួល​រហ័ស​និង​មាន​សុវត្ថិភាព​មែនទែន​ហើយ​បុគ្គលិក​ខាង​ធនាគារ​ក៏​ផ្តល់​សេវាកម្ម​និង​ជួយ​សម្រួល​ដល់​ខ្ញុំ​ផងដែរ​។​លោក​សូម​សរសើរ​ដែល​ធនាគារ​CIMB​យកចិត្តទុកដាក់​ខ្ពស់​ដល់​អតិថិជន​ដូច្នេះហើយ​ព្រមទាំង​មានការ​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​អតិថិ​ជននេះ​ទៀត​ផ​។​

​គួរបញ្ជាក់​ផងដែរ​ថា មាន​អតិថិជន​រាប់រយ​នាក់ ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​គ្រប់​សាខា​របស់​ធនាគារ​CIMB​ទូទាំងប្រទេស​អំឡុងពេល​មួយថ្ងៃ​នេះ​។ នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ធនាគារ CIMB បានរៀបចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែបនេះ ។​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។​

​ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ​CIMB​មានការ​រីកចម្រើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១០​។​ក្នុងនាម​ជា​ធនាគារ​ដែល​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​អតិថិជន​ធនាគារ​CIMB​នឹង​ផ្តល់ជូន​កម្មវិធី​ថែរក្សា​ទំនាក់​ទ​នង​ជាមួយនឹង​អតិថិជន​ជាច្រើន​ទៀត​នាពេលខាងមុខ​ផងដែរ​៕S/