នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​យក​អំណោយ​ជូន​ដល់

228
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​យុង​គឹម​ហ៊ា​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ដល់​ស្ត្រី​ចំណាស់​ជរា​ម្នា​ក់មាន​ជីវភាព​ខ្វះខាត​និង​មានកូន​ប្រុស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​។​

​ស្ត្រី​នោះ​ឈ្មោះ​រស់​សុផាត​អាយុ​៨៦​ឆ្នាំ​នៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​ដែល​អំណោយ​នេះ​ជាការ​ផ្តល់ជូន​ប្រចាំខែ​ហើយក៏​ជា​លើក​ទី​៣​ចំពោះ​ការផ្តល់ជូន​គាត់​(​ស្ត្រី​ជរា​)​។​លោកនាយក​យុង​គឹម​ហ៊ា​បាន​ផ្តាំផ្ញើ​ឱ្យមាន​អនាម័យ​ក្នុង​ការហូប​ស្អាត​ជាប់​ជាប្រចាំ​ទឹក​ត្រូវ​ដាំ​ឱ្យ​ពុះ​មុន​ហូប​។​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖​អង្ករ​២៥​គីឡូ មី ១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ​៕S/​