នាយក​ប្រតិ​ប​តិ្ត​ការ​ក្រុមហ៊ុន​មួយ​!​ការរីកចម្រើន​នៃ​គ្រួសារ​ក្រុមហ៊ុន​ឬ​ប្រទេសមួយ​គឺ​អាស្រ័យ​លើ​កត្តា​ធនធានមនុស្ស​ល្អ​

299
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​គង់​សំនៀង​ប្រធាន​នាយក​ប្រតិ​ប​តិ្ត​ការ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន គ្រុប​ខូ​អិ​ល​ធី​ឌី​បាន​អះអាងថា​”​ការរីកចម្រើន​របស់​គ្រួសារ​មួយក្រុម​ហ៊ុន​មួយ​ឬ​ប្រទេសមួយ​គឺ​អាស្រ័យ​លើក​ត្តា​ដែលមាន​ធនធានមនុស្ស​ល្អ​។​ដោយមាន​ចំណេះដឹង​ជំនាញ​សមត្ថភាព​និង​ជាពិសេស​គឺមាន​បុគ្គលិកលក្ខណៈ​ល្អ​”​។​

ការ​ថ្លែង​ដូច្នេះ​របស់លោក​គង់​សំនៀង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​២​ឆ្នាំ​២០១៨២០១៩​និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​ការងារ​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​សិក្សា​២០១៩-២០២០,​កាលពី​ព្រឹក​ថ្ងៃទី​១៧ សីហា ២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​លោក បាន​បន្តថា ការពង្រឹង​សមត្ថភាព​និង​ជំនាញ​វិជ្ជាជីវៈ​និង​អត្តចរិត​ផ្ទាល់ខ្លួន​សម្រាប់​បុគ្គលិក​ម្នាក់ៗ ជា​កត្តា​សំខាន់បំផុត​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារការងារ​នា​សតវត្ស​ទី​២១​នេះ​។​ក្នុងនោះ​យើង​ត្រូវ​សិក្សា​ភាសា​មួយ ចំនួន​ឲ្យ​បានច្បាស់លាស់ និង​ប្រាកដថា អាច​ប្រើប្រាស់​បាន រួមមាន​ភាសា​កំណើត ភាសា​ជំនាញ​អាជីព​ភាសា​សាកល​ភាសា​បច្ចេកវិទ្យា​និង​ភាសា​ការទូត​ព្រមទាំង​ត្រូវ​ស្វែងយល់​ព័ត៌មាន​នៅ​ជុំវិញ និង​ធ្វើ​បច្ចុប្បន្នភាព​ឲ្យ​ទាន់សភាពការណ៍​។

​ដូចដែល​យើង​ធ្លាប់​បានដឹង​និង​ឮ​ពី​ការអប់រំ​សតវត្ស​ទី​២១​ហើយ​យើងទាំងអស់គ្នា​ចង់​បណ្តុះបណ្តាល​សិស្ស​នៅ​សាលារៀន​យើង​ជាមួយ​ការបង្រៀន​និង​រៀន​បែប​សតវត្ស​ទី​២១​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ក្លាយទៅជា​សិស្ស​មាន​ជំនាញ​សតវត្ស​ទី​២១​។​លោក​បាន​បញ្ជាក់ថា​ជំនាញ​សតវត្ស​ទី​២១​មាន​គោលដៅ​ចម្បង​ធំៗ​៤​ដែល​គ្រូ​ម្នាក់ៗ​ត្រូវតែ​ចេះដឹង​និង​មាន​សមត្ថភាព​បញ្ចូល​ក្នុងការ​បង្រៀន​នៅក្នុង​ថ្នាក់​គឺមាន​ជំនាញ​វិភាគ​បែប​ស៊ីជម្រៅ​គំនិត​ច្នៃប្រឌិត​ការសហការ​និង​ទំនាក់ទំនង​គ្នា​។​

​ជាមួយគ្នា​នោះដែរ​លោក​ប៉ិច​បូ​ឡែ​ន​ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​ជំរុញ​លោកគ្រូ​អ្នកគ្រូ​នៃ​សាលារៀន​វេ​ស្ទ​ឡា​ញន៍​និង​សណត​ឡា​ញន៍​បន្ត​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​គុណភាព​។

​ជាពិសេស​ក្នុង​រយៈពេល​១១​ឆ្នាំ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៨​រហូតមកទល់​ពេលនេះ​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​ឈរលើ​ស្មារតី​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ព្រមទាំង​មានការ​គាំទ្រ​ពី​ម្ចាស់​ភាគហ៊ុន​ទាំងអស់​។​

​ជាពិសេស​ទទួល​បានកា​រខិត​ខំប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ប្រកបការងារ​របស់​លោកគ្រូ​អ្នកគ្រូ​បុគ្គលិក​គ្រប់ផ្នែក​និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​ដោយមាន​ការចូលរួម​គាំទ្រ​ពី​សំណាក់​សិស្សានុសិស្ស​និង​អ្នកអាណាព្យាបាល​សិស្ស​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​២​ឆ្នាំ​២០១៨=២០១៩​និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​ការងារ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​សិក្សា​២០១៩-២០២០, នា​ព្រឹក​ថ្ងៃទី​១៧ សីហា ២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​(​រូបៈ​សុផល​)