ដោយ:ចាន់តូ/ភ្នំពេញ ៖ សន្តិសុខឯកជនដែលនាយករោងចក្រជួលឱ្យមកយាមការពារទ្រព្យសម្បត្តិរបស់រោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ អាគារC ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានបុរសជនជាតិចិនដែលជានាយករោងចក្រដេញវាយផ្អើលពេញរោងចក្រ កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹក
ថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩។
សន្តិសុខដែលត្រូវជនជាតិវាយទី១.មេតំបន់ មានឈ្មោះ នួន ដេត អាយុ ៤០ ស្នាក់នៅទួលពង្រ,២.ឈ្មោះទូច រុំ អាយុ៣៣ ស្នាក់រោងចក្រកើតហេតុ, ៣.ហៀង រុង អាយុ ១៩ ស្នាក់ផ្ទះជួលកាណាស៊ីធី។
បើយោងតាមសម្តីរបស់ក្រុមសន្តិសុខខាងលើបានឱ្យដឹងថា មូលហេតុដែលនាយករោងចក្រវាយពួកគាត់ផ្តើមចេញពីរឿងឆ្កែបៀកសេមួយក្បាល ដែលថៅកែរោងចក្រយកមកចឹញ្ចឹមនៅក្នុងរោងចក្រហើយនៅរព្រឹកថ្ងៃទី១៧ ម្សិលមិញនេះសត្វឆ្កែខាងលើនេះ បានខាំបុរសជនជាតិចិនម្នាក់ដែលត្រូវជាមិត្តភក្ដិរបស់នាយករោងចក្រដែលទើបមកពីស្រុកចិន បណ្តាលឱ្យរងរបួសជាច្រើនកន្លែងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយក្រុមសន្តិសុខទាំងនេះពួកគាត់មិនហ៊ានចូលទៅជួយទេព្រោះឆ្កែនោះធំពេកពួកគាត់ខ្លាចឆ្លែខាំដែរ ទើបមិនហ៊ានចូលទៅជួយទើបបណ្តាលឱ្យនាយករោងចក្រខឹងពួកគាត់ ស្រាប់តែហៅពួកគាត់ទៅដាល់និងទាត់ធាក់យ៉ាងចាស់ដៃតែម្ដង។ ដោយពួកគាត់ទាំង៣នាក់កើតទុក្ខមិនសុខចិត្តនៅរសៀលថ្ងៃនេះ ក្រោយពេលបញ្ចប់ការងារពួកគាត់ និងនាំគ្នាទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យដោះស្រាយ៕B/