នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ​ប្រាប់​យុវជន​អំពី​ពិសោធន៍​មុននឹង​សម្រេចចិត្ត​រៀន​ជំនាញ​ណាមួយ​

149

(​ភ្នំពេញ): ជាថ្មី​ម្តងទៀត​នេះ លោកនាយក​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ ផ្តល់​ដំបូន្មាន ដល់​យុវជន​ដែល​ពុំទាន់​បាន​សិក្សា​នៅ​ទីកន្លែង​ណា ឬ​ត្រៀម​បន្ត​សិក្សា​ក្រោយ​បញ្ចប់​ទុតិយភូមិ​ថា សូម​គិតពិចារណា និង​សម្រេចចិត្ត​ឲ្យ​បានច្បាស់លាស់​សិន​មុននឹង​ជ្រើសរើស​នូវ​ជំនាញ​ណា​ដែល​ទីផ្សារ​កំពុងមាន តម្រូវការ​ពោល​កុំ​ចេះតែ​តាម​គ្នា ឬ​ជឿ​ពាក្យ​គេ​លើកឡើង​។ សូម​ឲ្យ​ពិនិត្យមើល​ដោយ​ខ្លួនឯង​ថា​តើ​ជំនាញ ណាខ្លះ​ដែល​រៀន​ទៅ​ទទួលបាន​ការងារ​ធ្វើ និង​ប្រាក់ខែ​សមរម្យ​។​

​ការអំពាវនាវ​យ៉ាង​ដូច្នេះ​របស់លោក រស់ ប៉ែត ទីប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជានា​យក​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ ធ្វើឡើង​ក្រោយ​ពិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី​២០១៧-២០១៨​។ លោក​បាន​បន្តទៀតថា ការសិក្សា​ជំនាញ​បច្ចេកទេស​មិន​ប្រាកដថា​ទទួល​បានតែ​ជំនាញ​ទេ គឺអាច នឹង​ក្លាយទៅជា​អ្នកដឹកនាំ​ផ្សេងៗ​ទៀត ដូច្នេះ​ត្រូវខិតខំ​ជំរុញ​យុវជន​ធ្វើ​ម៉េច​មក​រៀន​ជំនាញ​ប្រាកដ​ជាមាន ការងារ​ធ្វើ ពិសេស​នៅ​វិទ្យាស្ថាន​នេះ​ផ្ទាល់​តែម្តង​ដោយសារ​សាលា​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ធ្វើការ ទំនាក់ទំនង​និង​ចង់​ផ្តល់​ការងារ​ធ្វើ​ជូន​ដល់​សិស្ស​និស្សិត​ក្រោយ​បញ្ចប់​សិក្សា ដែល​ក្នុងនោះ​សំខាន់បំផុត​គឺ​ធ្វើ​ឲ្យ​យុវជន​ផ្លាស់ប្តូរ​ឥរិយាបថ ធ្វើ​ឲ្យ​យុវជន​មាន​សមត្ថភាព​ចំណេះដឹង​ច្បាស់លាស់ ដើម្បី​ចូលទៅក្នុង ទីផ្សារ​ឲ្យ​បាន​ពេញលេញ​។​

​លោកនាយក​បានបញ្ជាក់​ថា កន្លងមក​សាលា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ក្នុង គោលបំណង​ឲ្យ​យុវជន​មានការ​ងារ​ធ្វើ ចំពោះ​កិច្ច​សហប្រតិបត្តិ​គ្នា​នេះ​គឺ​សាលា​តែងតែ​ចុះ​អនុស្សារណៈ យោគយល់​ជាមួយគ្នា​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុង​ការទទួល​សិស្ស​យកទៅ​ធ្វើ​កម្មសិក្សា ក៏ដូចជា​ទទួល​សិស្ស យកទៅ​ធ្វើ​ការងារ ហើយ​វិទ្យាស្ថាន​នេះ​ដើម្បី​ឲ្យ​សិស្ស​ទទួលបាន​ការងារ​ធ្វើ គឺ​សាលា​បានដាក់​ចេញ​នូវ​យុទ្ធ សាស្ត្រ ទស្សនៈវិស័យ បេសកម្ម ក៏ដូចជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ដូចជា​៖ ពង្រឹងគុណភាព​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ​ឲ្យ​ស្របតាម​តម្រូវការ​ទីផ្សារការងារ​ក្នុង​និង​ក្រៅប្រទេស និង​លើកទឹកចិត្ត​ភាពជា​ដៃគូ រវាង​រដ្ឋ​និង​ឯកជន និង​កៀរគរ​ធនធាន​ពី​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​និង​ធានា​និរន្ត​ភាព​នៃ​ប្រព័ន្ធ អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ​។​

​តាម​ការលើកឡើង​រប​ស់​បណ្ឌិត ពេជ្រ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ កាលពីពេល​កន្លង​ទៅបាន​បញ្ជាក់ថា ពេលបច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​តម្រូវការ កម្លាំង​ពលកម្ម​ដែលមាន​សមត្ថភាព​ជំនាញ​បន្ថែ​មៀត​ដើម្បី​បម្រើ​ឲ្យ​សេចក្តីត្រូវកា​រលើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេវាកម្ម​ផ្សេងៗ​ទៀត ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារការងារ​ក្រសួង ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ឈានទៅរក​កំណើនសេដ្ឋកិច្ច និង​ផលិតភាព​ខ្ពស់​៕​ដោយ : ពៅ និមល​/sn

ជំនាញ​ផ្នែក​ជួសជុល​រថយន្ត​

ជំនាញ​ផ្នែក​អគ្គិសនី​បង្ហាញ​ក្នុង​វេទិកា​ការងារ​ឆ្នាំ​២០១៧