នាយក​សាលា​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​តាម​ហ្វេ​ស​ប៊ុ​ក ជាប់គុក​បានសម្រេច​

1390
ចែករម្លែក
  • 219
    Shares

ដោយៈ​ឆាយា​នាថ​/​កំពង់ធំៈ​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន​ដែល​ប្រមាថ​ព្រះ​ចេស្តាអង្គ​ព្រះមហាក្សត្រ តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះ អាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។

ឃាង ណាវី អាយុ​៥០​ឆ្នាំ ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ

​ជន​ត្រូវ​ចោទ​ឈ្មោះ ឃាង ណាវី អាយុ​៥០​ឆ្នាំ ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ក្នុង​សង្កាត់​ព្រៃ តា​ហ៊ូ​ក្រុង​ស្ទឹងសែន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២​ខែឧសភា​បន្ទាប់ពី​បង្ហោះ​ខ្លឹមសារ​មួយ ប្រមាថ​ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។​

​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន របស់ លោក ឃ​ន កុសល ប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្តកំពង់ធំ បានឱ្យដឹងថា តុលាការ​បានសម្រេច​ចោទប្រកាន់ បុគ្គល​រូបនេះ​ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ នៅក្នុង​មាត្រា​៤៣៧(​ស្ទួន​)​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្ម ទណ្ឌ​។​

​សមត្ថកិច្ច បញ្ជាក់ថា ជននេះ​បាន​ប្រមាថ​ព្រះមហាក្សត្រ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដោយបាន​ប្រើ​ប្រាស់​គណនី​ឈ្មោះ “​គ្រូ​ប្រពន្ធ​ស​”​ដើម្បី​បង្ហោះ​ខ្លឹមសារ​ល្មើសច្បាប់​។​

​យោងតាម ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​ត្រូវបាន​វិសោធនកម្ម​ថ្មីៗ​នេះ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ មាត្រា​ស្ទូ​ន​៤៣៧​ថ្មី ដោយ​បាន​ចែងថា “​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​”​។

​ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោស ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​៕​មន​

ឃាង ណាវី អាយុ​៥០​ឆ្នាំ ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ