នាយក​សាលា​បញ្ជា​ឱ្យ​ដុត​សិស្ស​ក្រមុំ​ទាំង​រស់

575
ចែករម្លែក

ប៉ូលិស​បង់​ក្លា​ដែ​ស បានប្រកាស​គួរឱ្យ​តក់ស្លុត​កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែមេសា ថា សិស្ស​ក្រមុំ​ម្នាក់​នៅក្នុង​ប្រទេស​នេះ​ត្រូវគេ​ដុត​ទាំង​រស់​ស្លាប់​យ៉ាង​អាណោចអាធ័ម តាម​បញ្ជា​របស់​នាយក​សាលា បន្ទាប់ពី​នាង​ដាក់ពាក្យ​បណ្ដឹង​ចោទថា នាយក​កំហូចរូប​នោះបាន​បៀតបៀន​ផ្លូវភេទ​នាង​។​
​ ​
​ការស្លាប់​របស់​នារីរ​ង​គ្រោះ​ឈ្មោះ នូ​ស្រាត ចា​ហាន រ៉ា​ហ្វី (Nusrat Jahan Rafi) កាលពី​សប្តាហ៍​មុននេះ ​បាន​បង្ក​ឱ្យ​ផ្ទុះ​ការតវ៉ា​ទូទាំងប្រទេស​នេះ ដោយ​នាយករដ្ឋមន្ត្រី បាន​សន្យា​ប្រហារជីវិត​មនុស្ស​ទាំងអស់ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​មនុស្សឃាត​សាហាវ យង់ឃ្នង​នេះ​។​
​ ​
សូមបញ្ជាក់ថា ជនរងគ្រោះ​ត្រូវបាន​ក្រុម​ជនដៃដល់​ល្បួង​ឱ្យ​ឡើង​ទៅលើដំបូល​សាលា ហើយ​សុំឱ្យ​នាង​ដក​ពាក្យបណ្ដឹង​ចេញ​វិញ​។ នៅពេល​នាង​បដិសេធ ពួកគេ​ក៏​ចាក់​ប្រេងកាត​ដុត​សម្លាប់​នាង​តែម្តង​។
​ ​
ប៉ូលិស​និយាយថា ម្នាក់​ក្នុងចំណោម​មនុស្ស ១៧ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាប់ ពាក់ព័ន្ធ​ការស្លាប់​របស់​នាង​បាន​ចោទថា នាយក​សាលា​ជា​អ្នកបញ្ជា​ឱ្យ​ពួកគេ​ដុត សម្លាប់​ជនរងគ្រោះ​។ ប៉ូលិស​បាន​បន្តថា “​នាយក​សាលា​បាន​បញ្ជា​ឱ្យ​ក្រុម​ជន​ដៃ ដល់​ដាក់​សម្ពាធលើ​ជនរងគ្រោះ ដើម្បីឱ្យ​នាង​ដក​ពាក្យបណ្ដឹង ហើយ​បើ​នាងមិន​ព្រម​ទេ គឺ​សម្លាប់​នាង​ចោល​តែម្តង​៕ ប្រែ​សម្រួល​៖ ខុម/Ha