នាយក​សាលា​ល្បី​ពេញ​អ៊ិន​ធឺ​ណិ​ត ក្រោយ​ដឹកនាំ​សិស្ស​បញ្ចេញ​ក្បាច់​រាំ​តាម​ចង្វាក់​សម័យ ស្រុះគ្នា​យ៉ាង​ល្អ​

444
ចែករម្លែក

​នាយក​សាលាបឋមសិក្សា​មួយ​នៅ​ប្រទេស​ចិន ភាគ​ខាងជើង​ល្បី​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត ដោយសារ​ដឹកនាំ​សិស្ស​បញ្ចេញ​ក្បាច់​រាំ​តាម​ចង្វាក់​សម័យ​គួរឱ្យ​ចាប់អារម្មណ៍​អំឡុង​ម៉ោង​ហាត់ប្រាណ​ពេលព្រឹក​។
​ ​
ជា​រៀងរាល់​ព្រឹក លោក ចាង ផេង​ហ្វ៊ី (Zhang Pengfei) វ័យ ៤០ ឆ្នាំ​ដែលជា​នាយក​សាលា បឋម​សិ​ក្ស​ស៊ី គ័ន (Xi Guan Primary School) នៅ​លីន​អ៊ី (Linyi) ខេត្ត​សាន​ស៊ី ប្រទេស​ចិន តែងតែ​ដឹកនាំ​សិស្ស​ប្រមាណ ៧០០ នាក់​បញ្ចេញ​ក្បាច់​រាំ​តាម​ចង្វាក់​សម័យ​យ៉ាង​ឡូយ ហើយ​រាំ​ស្រុះគ្នា​យ៉ាង​ល្អ​។​
​ ​
នាយក​សាលា​រូបនេះ​គិតថា លំ​ហាត់ប្រាណ​សប្បាយៗ និង​ស្វាហាប់​បែបនេះ​នឹង​ជួយ​ឱ្យ​សិស្ស សកម្ម​រាងកាយ មាន​សុខ​ភាពល្អ និង​ដើម្បី​កុំឱ្យ​ពួកគេ​ញៀន​ទូរស័ព្ទ​ពេក​”​។​
​ ​
ក្រោយ​វីដេអូ នៃ​ការ​រាំ​នៅ​សាលា​នេះ​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម វាទ​ទួល បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​៕ ប្រែ​សម្រួល​: ខុម​

#