នាយក​អង្គការ​យូ​ណេស្កូ​ថ្មី​ប្រចាំ​កម្ពុជា​ គាំទ្រ​និង​ពេញចិត្ត​នឹង​ការធ្វើ​ប្លង់​មេ​អភិវឌ្ឍ​ន៍តំបន់​អង្គរ​

521
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ លោកនាយក​ថ្មី​អង្គការ​យូ​ណេស្កូ​ប្រចាំ​កម្ពុជា​បាន​គាំទ្រ​ការរៀបចំ​ប្លង់​មេ​អភិវឌ្ឍ​ន៏​សមា​ហរ​ណនៅ​តំបន់​សៀមរាប​អង្គរ​និង​តំបន់​ជុំវិញ​ក្រុង​។​លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម នាយក​ថ្មី​នៃ​អង្គការ​យូ​ណេស្កូ ប្រចាំ​កម្ពុជា បាន​សម្ដែង​ការពេញចិត្ត​និង​គាំទ្រគំនិត​ផ្តួចផ្តើម និង​ទស្សនវិស័យ ក្នុងការ​រៀបចំ​ប្លង់​មេ​អភិវឌ្ឍ​ន៏​សមា​ហរ​ណ​នៅ​តំបន់​សៀមរាប​អង្គរ និង​តំបន់​ជុំវិញ ។​

​ការ​ថ្លែង​បែបនេះ បានលើកឡើង​ក្នុងជំនួប​សម្ដែង​ការគួរសម​រវាងលោកនាយក​ថ្មី​យូ​ណេស្កូ​ប្រចាំ​កម្ពុជា ជាមួយ​លោក ថោង​ ខុន​​ រ​ដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​រសៀល​ថ្ងៃទី​១៩ មេសា នេះ​ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

ក្នុងជំនួប​នេះ​ លោក​ថោង ខុន​ បានស្នើ​សុំឱ្យ​តំណាង​ថ្មី​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​លោក​ចូលរួម​យោបល់​និង​គាំទ្រ​ប្លង់​មេ​អភិវឌ្ឍន៍​សមា​ហរ​ណ​នៅ​តំបន់​សៀមរាប​អង្គរ និង​តំបន់​ជុំវិញ ​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​រៀបរៀងឡើង​នាពេល​បច្ចុប្បន្ន​។​

​ក្រោយពី​បាន​ស្តាប់​ការលើក​សង្ខេប​ត្រួសៗ​របស់លោក​រដ្ឋមន្ត្រី​ស្តីពីផែនការមេ​សមា​ហរ​ណ ដែល​រួមបញ្ចូលគ្រប់​វិស័យ រួមមានវិស័យ​ទេសចរណ៍ វប្បធម៌ បរិស្ថាន ជីវចម្រុះ កសិកម្ម ជលផល ហេ​ដ្ឋា​រចនា​សម្ពន្ធ​រឹង​ទន់​។​ល​។​

លោកនាយក​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​មានការ​រីករាយ​និង​សន្យា​នឹង​ខិតខំ​សហការជាមួយក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ ក្រសួងបរិស្ថាន អាជ្ញាធរ​APSARA ICC រដ្ឋបាលខេត្ត ក្រសួង​ស្ថា​ប័ន​ពាក់ពន្ធ ដើម្បីធ្វើឱ្យ​តំបន់​សៀម​រាប​អង្គរ និង​តំបន់​ជុំវិញ​ក្រុងភ្នំពេញ រួមមានទីក្រុង​បេតិ​ក​ភ័ណ្ឌ​សៀមរាប តំបន់​ទន្លេសាប ព្រែក​ទាល់ ក្លាយជា​តំបន់​ទេសចរណ៍ វប្ប​ធ​ម៌ធម្មជាតិ ជីវចម្រុះ ដ៏ទាក់ទាញយ៉ាង​ពិសេសមួយ​ក្នុងតំបន់​។​

​លោក នាយក យូនេស្កូ ក៏បានផ្តល់​យោបល់​ល្អជា​ច្រើន ទាក់ទង​ការអភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ តំបន់​ទីក្រុង តំបន់​ទន្លេសាប ភ្នំ​គូលែន រហូត ដល់​តប​ន់​ប្រាសាទ​ព្រ​វិហារ កោះកែរ បេង​មាលា សំបូរ​ព្រៃ​គុក ដែល​អាច ត​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​បីតិ​ក​ភ័​ណ្ឌ មកដល់​តំបន់​អេកូ​ទេសចរណ៍ នៅ​ប៉ែក​និរតី រួមមាន​ព្រៃកោងកាង ជួរ​ភ្នំក្រវាញ និង អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​ឦ​សាន្ត ផងដែរ​។​

​ព្រម​ជាមួយនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​អង្គការ​យូណេស្កូ បន្ត​ជំរុញ​ដំណើរការ នៃ​ការចុះបញ្ជី​ទីក្រុង​៣​របស់​កម្ពុជា មាន​ទីក្រុង​បាត់ដំបង ក្រុង​ក្រចេះ ក្រុង​កំពត ឲ្យ​ក្លាយជា​ទីក្រុងបេតិ​ក​ភណ្ឌ និងជាទី​ក្រុង​គោលដៅ​ទេសចរណ៍បន្ទាប់បន្សំ​( secondary tourist destinations)​។​

លោក ថោង ខុន ក៏បាន​ជម្រាបជូន​អគ្គនាយក​អង្គការ​យូណេស្កូថា ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញជាប់​ជាប្រចាំ និង​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌​ អាជ្ញា​ធរ​អប្សរា អង្គការ UNWTO UNESCO មាន​កិច្ច​ហ​ការ​គ្នា​យ៉ាង​ល្អ ជំរុញ​ការអភិវឌ្ឍ​ន៍វិស័យ​ទេសចរណ៍ វប្បធម៌ នៅ​កម្ពុជា​ដោយ​ជោគជ័យ ។​លោក សា​ដា​អ៊ូ​ម៉ា នាយក​អង្គការ​យូណេស្កូ​ថ្មី​ប្រចាំ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋមន្ត្រី​បានផ្តល់​ពេលវេលា​សំដែង​ការគួរសម ។

​លោក បន្តថា សមិទ្ធផល​ជាច្រើន​ដែល​អង្គការ​យូណេស្កូ​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិរក្ស​សម្បត្តិ​បេតិ​ក​ភណ្ឌ​អ​រូបិយ៍និង​រូបិយ៍ ជាពិសេស​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សារភ្ជាប់​ជាមួយ​វប្បធម៌​។

​លោក​សា​ដា​អ៊ូ​ម៉ា​អា​ឡា​ម​មានការ​ពេញចិត្ត​ចំពោះ​ទស្សនវិស័យ​របស់លោក​រដ្ឋមន្ត្រី​ហើយ​សន្យា​បន្ត​ការសហការ​ជាមួយគ្នា​រៀបចំ​កម្មវិធី​រួមគ្នា​ឬក៏​វគ្គ​បណ្តុះបណ្តាល​ដើម្បី​ជំរុញឲ្យមាន​ការអភិរក្ស​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌​និង​អេកូ​ទេសចរណ៍​កម្ពុ​ជាមួយ​ប្រកបដោយ​និរន្តរភាព​៕S/​Ha