នាយទាហាន​ស័​ក្ត​២ ជិះ​ម៉ូតូ​ទៅបុក​ទ្រូងផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម

734
ចែករម្លែក

ដោយ  : គ្រី សម្បត្តិ​/​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​នាយទាហាន​ស័ក្តិ​២​បាន​ជិះ​ម៉ូតូ​បុក​ទ្រូងផ្លូវ​ស្លាប់​យ៉ាង​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​០៩ និង​១០​យប់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ផ្លូវ​ទំនប់​ចិត្ត​សិប (២៧៣) ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

ជនរងគ្រោះ​ឈ្មោះ សុវណ្ណ ច័ន្ទ​តុលា មុខរបរ​ជា​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មាន​ប្រពន្ធ​មិន​ស្គាល់ឈ្មោះ និង​កូនប្រុស​ម្នាក់ អាយុ​ប្រហែល​៣​ខួប​។

តាម​ប្រភពព័ត៌មាន​ពី​​កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ PCX ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-1780 តាម​បណ្ដោយ​ផ្លូវ​ទំនប់​៧០ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ព្រមទាំង​មិនឃើញ​ពាក់មួក​សុវត្ថិភាព ។ លុះ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ជាមួយនឹង​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ទ្រូងផ្លូវ​ពេញទំហឹង ។ ភ្លាមៗ​នោះគេ​ឃើញ​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន បានមក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​ដែរ តែ​អកុសល​ជនរ​គ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាម​តាំងពី​កើតហេតុ​មកម្ល៉េះ ហើយ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ត្រឡប់មកវិញ ។​

ក្រោយពេល​កើតហេតុ សាច់ញាតិ​និង​ក្រុមគ្រួសារ​រួមទាំង​ប្រពន្ធ​កូន​ជនរងគ្រោះ​បាន​មកដល់​កន្លែងកើតហេតុ រួច​យក​សព​ប្តី​ទៅផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B