នាយប៉ុស្តិ៍នគរបាលម្នាក់រងរបួសធ្ងន់ដោយរថយន្តបុកពេលកំពុងបំពេញបេសកកម្ម

362
ចែករម្លែក

ដោយ:គ្រញូង/បាតដំបង ៖ នាយប៉ុស្តិ៍នគរបាលម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយសារតែរថយន្តមួយគ្រឿងបុកពេលដែលគាត់កំពុងបំពេញបេសកកម្ម។ហេតុការណ៍នេះកើតឡើងនៅម៉ោង៦កន្លះល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ចំណុចចន្លោះបង្គោលគីឡូ២២៤ ទៅ
២២៤ ក្រុមទី១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកម៉ៅ ហ៊តមេបគ្ជាការរងអាវុធហត្ថស្រុកមោងឬស្សីបានឱ្យដឹងថាជនរងគ្រោះឈ្មោះស៊ុន រ៉ា អាយុ49ឆ្នាំឋានះអនុសេនីយ៍ឯកជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីក្រាំង រស់
នៅភូមិថ្នល់បត់ឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបង ។ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ហឿន វឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិផ្សាព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សាក្សីប្រាប់ថាមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-9203 ធ្វើដំណើរពីទិសបាត់ដំបងទៅភ្នំពេញ។ពេលមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តរេចង្កូតទៅបុកជនរងគ្រោះដែលកំពុង បំពេញបេសកកម្ម បណ្ដាលឲ្យ រងរបួសធ្ងន់ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង។ ចំណែកជនបង្កនិងមធ្យោបសយទាំងពីរគ្រឿងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឬស្សីដើម្បីដោះស្រាយនៅពេលក្រោយ៕B/