នាយឧត្តមសេនីយ៍ ខេង សុមេធ អំពាវ​នាវឲ្យកម្លាំងនគរបាល កម្ទេច​ចោលឲ្យអស់ នូវក្រុមឧទ្ទាម ក្រៅច្បាប់

1561
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីផ្តល់រថយន្តជិត ២០ គ្រឿង និងសំណេះសំណាលជាមួយអង្គភាពនគរបាលអន្តរាគមន៍ និងការពារ ព្រំដែននៅអង្គភាព នគរបាល អន្តរាគមន៍ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី ៥ បានធ្វើការអំពាវនាវ ដល់នគរបាលអន្តរាគមន៍ និងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែកម្ចាត់ចោលភ្លាមចំពោះក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួល រំលំ រាជ រដ្ឋា ភិ បាល ស្របច្បាប់ ដែល កើត ចេញពី ការបោះឆ្នោត នោះ

នាយឧត្តមសេនីយ៍ ខេង សាមេធ បានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ ក្រុម ចលនា ឧទ្ទាម ក្រៅច្បាប់ ដែល ដឹកនាំ ដោយ ទណ្ឌិត សម រង្ស៊ី មានការ ប៉ុនប៉ង ផ្តួល រំលំ រាជរដ្ឋាភិបាល ស្របច្បាប់ និង របប រាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ ដែល ទង្វើ ទាំងនេះ គឺ បង្ហាញ ឲ្យ ឃើញថា ពួក ទាំងនោះ ប្រឆាំង រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា តាម រយៈ ការ បង្កើត ចលនា សង្គ្រោះ ជាតិ ដើម្បី បង្ក អសន្តិសុខ នៅ ផ្ទៃក្នុង ប្រទេស ការគ្រោង បង្កើត តំបន់ អប្ប គមន៍ នៅ តាម ព្រំដែន ការពង្រឹង ខ្សែរយៈ ចាត់តាំង ការ ជ្រើសរើស សកម្មជន តាម ខេត្ត ការ ញុះញង់ កៀរគរ កម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ ពលករ និង ពលរដ្ឋ ការប្រើ សង្គ្រាមចិត្តសាស្ត្រ ដើម្បី បំពុល ព័ត៌មាន ជា ដើម ដូច្នេះ ក្នុងនាម កងកម្លាំងប្រដាប់អាវុធ ដែល ជា អ្នកការពារ ប្រជាជន និង ប្រទេសជាតិ នោះ ត្រូវតែ កម្ចាត់ ឲ្យ បាន ចំពោះ ក្រុម ក្បត់ជាតិ ទាំងនោះ ។

នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា «ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺត្រូវតែ ការពារ ឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ការពារ រាជរដ្ឋាភិបាល ស្រប ច្បាប់ ហើយ ត្រូវ ត្រៀមខ្លួន គ្រប់ពេលវេលា ដើម្បី ស្តាប់ បទបញ្ជា របស់ ថ្នាក់លើ ដែល ដាក់ ជូន ខណៈ ក្រុម ឧទ្ទាម ក្រៅច្បាប់ ព្យាយាម ធ្វើ សកម្មភាព ណាមួយ ដែល នាំ ឲ្យ ប្រទេសជាតិ មាន ភាពវឹកវរ ជាដើម នោះ »៕B/