នាយិកា ប្ល៊ូ មេ​ឌា​ថា ដៃគូ​ក្នុងស្រុក​គឺជា​អាទិភាព​

710
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោកស្រី ខែ​ក ខេមរ៉ា​ត នាយិកា ក្រុមហ៊ុន​ប្ល៊ូ មេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​) បាន​អះអាងថា មាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំៗ​ពីរ ដែលមាន​ទីស្នាក់ការ​នៅ​ប្រ​ទ​សេ​ចិន និង​ថៃ កំពុង​ចរចារ​ពង្រីក​ទីផ្សារ​ជាមួយ ប្លូ មេ​ឌា ហ្វី​ម បន្ទាប់ពី​ក្រុមហ៊ុន​នេះ ទទួល​ពានរង្វាន់ Rising Star Award ក្នុង​កិច្ចប្រជុំ​កំពូល Caixin លើក​ទី​៧ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។ ទោះយ៉ាងណា​ខ្ញុំ​ស្វាគមន៍​ជា​អាទិភាព​ចំពោះ​វត្តមាន​សហការ​ចាប់ដៃ​គូរ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ជាង​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​ខ្ញុំ​ជឿជាក់ថា ខ្មែរ​យើង​ក៏មាន​ធនធាន​ដែល​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពង្រីក​វិស័យនេះ​ទៅកាន់​ទីផ្សារ​បទេស​ដែរ  ។​

​លោកស្រី ខែ​ក ខេមរ៉ា​ត ទទួល​ពានរង្វាន់​ឧត្តមភាព ផ្នែក​អនុលោមភាព​ទៅតាម​ច្បាប់ ( រូបៈ មេសា​)

​លោកស្រី ខែ​ក ខេមរ៉ា​ត មានប្រសាសន៍​យ៉ាង​ដូច្នេះ នាឱកាស​ដែល ប្ល៊ូ មេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​) ទទួល​ពានរង្វាន់​ឧត្តមភាព ផ្នែក​អនុលោមភាព​ទៅតាម​ច្បាប់ ( Legal Compliance Awards ) ក្នុងចំណោម​ក្រុមហ៊ុន​ឈានមុខ​ទាំង​១៥ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ ២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ។

​លោកស្រី ខែ​ក ខេមរ៉ា​ត បាន​មានប្រសាសន៍ថា  នេះ​ជា​មោទនភាព​មួយទៀត​ដែល​ក្រុមហ៊ុន ប្ល៊ូ​វ មេ​ឌា ក្នុង​កម្មវិធី​នេះ​ទទួល​ពានរង្វាន់​នេះ​។ យើង​តែងតែ​អនុលោម​ទៅតាម​ច្បាប់​ជានិច្ច ទោះបី​យើង​ជា​ក្រុមហ៊ុន​មួយ​ស្ថិតក្នុង​វិស័យ​ផលិត​កម្មវិធី និង​ផ្សព្វផ្សាយ​ដែល​ពិបាក​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ការងារ​ក៏ដោយ ប៉ុន្តែ​ដោយសារតែ​យើង​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ទើប​យើង​ពុះពារ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ និង​ទៅ​បរទេស  ។​

​សូមជម្រាបថា កម្មវិធី​ឧត្តមភាព​នេះ ត្រូវបាន​វិនិច្ឆ័យ​ដោយ​ផ្តោតលើ​ចំនុច​សំខាន់​៤​គឺ ១.​សក្តានុពល​សាជីវកម្ម ២.​អភិបាលកិច្ច​សាជីវកម្ម ៣.​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​៤.​អនុលោមភាព​ទៅតាម​ច្បាប់​។ ដោយឡែក​ក្រុមហ៊ុន​ប្ល៊ូ​មេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​)​ទទួលបាន​ពានរង្វាន់​ឈានមុខ​គេ​ផ្នែក​អនុលោមភាព​ទៅតាម​ច្បាប់ បន្ទាប់ពី​ការវិនិច្ឆ័យ​ឃើញថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ដែល​បាន​បំពេញ​នូវ​កាតព្វកិច្ច គោរព​ទៅតាម​ច្បាប់ បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា​ដែល​មានចែង​ជាធរ​មានបាន​ត្រឹមត្រូវ​ល្អ ៕ Kh