នាយ​កុយ ទ្រាំលែងបាន ចេញ​មុម​ខ​មកសុំ​តា​ចេក កុំ​ត្អូញត្អែរ​ខុស​របៀប​

1887

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មាន​ព័ត៌មាន​ចុះផ្សាយ​ពី​កម្រៃ​នៃ​ការសម្ដែង​របស់ តា​ចេក ដែល​អាច រកបាន​ត្រឹមតែ​២០​ដុល្លារ​ក្នុង​មួយ​លើក​ទើប​​ធ្វើ​ឲ្យ​ជីវភាព​លោកតា ខ្វះខាត​ខ្លាំង​នោះ ពេលនេះ នាយ​កុយ ដែលជា​ប្រធាន​ក្រុម​បាន ចេញមុខ​បកស្រាយ​យ៉ាង​លំអិត​ពាក់ព័ន្ធ​​នឹង​រឿង​មួយ​នេះ​។​
​លោក ហេង ឡុង ដែល​ត្រូវជា​គូស្នេហ៍​ថ្មី​របស់​ប្រធាន​សមាគមន៍​អ្នកសិល្បៈ អ្នកនាង ច​ន ច័ន្ទ​លិ​ក្ខ​ណា ក៏មាន​វត្តមាន និង​បាន​ធ្វើជា​សាក្សី ចំពោះ​ការ (live) លើ​ហ្វេ​ស​ប៊ុ​ក របស់ លោក​ផ្ទាល់​ដែរ ដើម្បី​ឲ្យ​កាន់តែ​ជាក់ច្បាស់​ពី​បញ្ហា​មួយ​នេះ​។​

​ថ្លែង​ទាំង​កំហឹង ប្រធាន​ក្រុម​កំប្លែង​ល្បីឈ្មោះ កុយ ក៏​និយាយថា រាល់​ការសម្ដែង​ម្ដងៗ ក្រុម​នាយ​ទទួលបាន​ប្រាក់ចំណូល​ត្រឹមតែ​៣០០​ដុល្លារ ប៉ុណ្ណោះ​។​ក្នុងនោះដែរ ក្រុម​ទាំងមូល​គឺមាន​សមាជិក​រហូតដល់​ទៅ​១០​នាក់ ចង់​មិន​ចង់ លោក​មាន តែ​បែងចែក​កម្រៃ​ទៅតាម​​ស្ថានភាព​ជាក់ស្ដែង​ប៉ុណ្ណោះ​។​
​ ​
​តារា​កំប្លែង​ជើងចាស់​រូបនេះ បាន​បន្តទៀតថា បើ​ម្ចាស់​កម្ម​វី​ធី​ចង់បាន​តារា​កំប្លែង​ណា​ទៅ​សម្ដែង នាយ​តែងតែ​គោរព​តាម​ការទាមទារ កម្រៃ​របស់​តារា​នោះ​ដូចគ្នា​ដែរ​៕

​តាម​ការរៀប​រាប់រប​ស់នាយ​កុយ បាន​ឲ្យ​ដឹងថា តា​ចេក មិន​អត់​អី​ពេក​ទេ​គាត់​មាន​ទាំង​ឡាន Rav4 ម៉ូតូ និង​ផ្ទះក្បឿង​ទៀតហើយ​គាត់​បានទទួល​ការឧបត្ថម្ភ​ពីស​ម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត មិត្ត​សិល្បៈ​រួម​អាជីព​និង​លោក​ឧកញ៉ា​ខ្លះ​ថែម​ទៀតផង​។

​នាយ​កុយ​បាន​សំណូមពរ​ឲ្យ​តា​ចេក​កុំ​ត្អូញត្អែរ​ខុស​របៀប​អី​។ ការចេញ​វិ​ដេ​អូ​នេះ ក៏​ព្រោះតែ​នាយ​កុយ មិន​ចង់​ឲ្យ​សាធារណៈជន គិតថា លោក​ជា​មេក្រុម មិន​គិតគូរ​ពី​កូនក្រុម​នោះឡើយ​។

​នាយ​កុយ​ក៏បាន​រៀបរាប់​លំអិត​ក្នុង​វិ​ដេ​អូ​ខាងក្រោម​នេះ​៖

ដោយ៖វាសនា-វិបុល