នាយ​ក្រូច​ដាក់ទុន​បើកហាង​លក់​ឡាន និង​សម្លឹង​មុខរបរ​ផ្សេងទៀត​

467

(​ភ្នំពេញ​) ៖ តារា​កំប្លែង​កំពុង​ឡើង​កូដ និង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​នាយ ក្រូច​បានដាក់​ទុន​​រកស៊ី​លក់​ឡាន ក្រោយ​ជោគជ័យ​ខ្លាំង​ក្នុង​រង្វង់​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
​ ​
​ទាក់ទង​នឹង​រឿងរ៉ាវ​នេះ នាយ ក្រូច ពេល​ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ថា លោក​ពិតជា​បានដាក់​ទុន​រកស៊ី​លក់​ឡាន​មែន តែ​ជា​មិនធុំ​ដុំ​ទេ​គ្រាន់ តែ​ជា​ខ្នាតតូច​តែប៉ុណ្ណោះ​។
​ ​
​នាយ​ក្រូច​បាន​បន្ដទៀតថា វា​ជាការ​រកស៊ី​រួមគ្នា​ជាមួយនឹង​មិត្តភក្តិ​ម្នាក់​គាត់​ជាជាង​ប៉ូ​លា និង​បាញ់ថ្នាំ​ឡាន ដោយមាន​យីហោ​ថា ទិញ និង​លក់​ឡាន ជាង​គង់ និង​នាយ ក្រូច ដែល​បាន​ដំណើរ​រយៈពេល​ជាង​មួយខែ​មកហើយ​។​
​ ​
​តារា​កំប្លែង​មានឈ្មោះ​ពិត សេន សុ​ប៊ុន បាន​អះអាងថា ដំបូង​ដាក់​ហ៊ុន ១ ម៉ឺន​ដុល្លារ​សិន​តែបើ​ដំណើរការ​បានល្អ​លោក​នឹង​បន្ថែម​​ទុន​ច្រើន​ជាងនេះទៀត​។ ហាង​លោក​ចូល​ហ៊ុន​ជាមួយ​មិត្ត​ភ័ក្តិ​លក់​រថយន្ត​ចាប់ពី​ប្រភេទ​រថយន្ត​ម៉ាក Camry ដល់​ប្រភេទ​រថយន្ត​ម៉ាក Lexus ស៊េរី​ល្មមៗ​ដូចជា 470 តែមាន​ចំនួន​តិចតួច​នៅឡើយ​។​
​ ​
​លោក​បាន​អះអាង​ទៀតថា ដោយសារ​រដូវ​នេះ​ជា​រដូវភ្លៀង ការងារ​សិល្បៈ​ប្រហែល​ស្ងាត់​ច្រើន ដូច្នេះ​ក៏​គិតរ​ករបរ​លក់​ឡា​នប​ន្ថែ​ម ដើម្បី​បង្កើន​ចំណូល​។ ក្រៅពី​ការងារ​សិល្បៈ លោក​ក៏​ជា​ថៅកែ​ក្រុម​តន្ត្រីសម័យ ហើយ​ថ្មីៗ​នេះ​ក៏​ឮសូរ​ថា​កំពុង​មក​ដាក់​ជាមួយ​ថៅ​​កែ​ផលិតកម្ម BKS ដើម្បី​ថត​ភាពយន្ត​ដុំ​ទៀតផង​៕ ​ដោយ ៖វិបុល

ហាង​លក់​ឡានដែលនាយក្រូចចូលហ៊ុនមាន​យីហោ​ថា ទិញ និង​លក់​ឡាន ជាង​គង់