នាយ​រដ្ឋមន្ត្រី​ចិន​ជំរុញ​ពាណិជ្ជកម្ម​សេរី ខណៈដែល​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​កើនឡើង​

793
ចែករម្លែក

នាយរដ្ឋមន្ត្រីចិន លោក លី ឃឹឈាំង (Li Keqiang )កាលពីថ្ងៃចន្ទទី១៥តុលាបានអំពាវនាវឱ្យការពារពាណិជ្ជកម្មសេរី ខណៈដែលភាពតានតឹងនយោបាយនិងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិ បានកើនឡើង។

ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតរួមជាមួយនាយរដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូត (Mark Rutte) នៅទីក្រុងឡាអេ ​លោក លី ឃឹឈាំង បាននិយាយថា”យើងចង់បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះពាណិជ្ជកម្មសេរីនិងពហុភាគី ។ បច្ចុប្បន្នយើងស្ថិតនៅក្នុងពិភពលោកមួយដែលស្ថានភាពសេដ្ឋកិច្ច និងនយោបាយមានភាពស្មុគស្មាញនិងខ្វែងគំនិតគ្នាដែលមានភាពមិនច្បាស់លាស់ជាច្រើន។ យើងត្រូវរួបរួមគ្នា។ យើងត្រូវការពាររួមគ្នានូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី “។

លោក លី ឃឹឈាំង បានអំពាវនាវឱ្យប្រទេសចិននិងហូឡង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មផលិតកម្មនិងសេវាកម្ម។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីចិននេះ បានកើតឡើងនៅថ្ងៃបន្ទាប់ពីមន្រ្តីជាន់ខ្ពស់ចិនម្នាក់បាននិយាយថា មេដឹកនាំចិន លោក ស៊ី ជីនពីង និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបគ្នានៅឯកិច្ចប្រជុំកំពូលG20 នៅខែក្រោយ ប៉ុន្តែបានសម្តែងភាពមិនច្បាស់ចំពោះសញ្ញាមិនល្អពីរដ្ឋាភិ​បាក្រុងវ៉ាស៊ីនតោន។

ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទាំង២នៅលើពិភពលោកនេះ បានយកពន្ធជាច្រើនទៅលើគ្នាទៅវិញទៅមក ដោយបង្កើនការភ័យព្រួយបារម្ភខ្លាំងឡើងដល់ប្រព័ន្ធសេដ្ឋកិច្ចសកលលោក៕ដោយ៖សុខា/sn

លោក លី ឃឹឈាំង ស្ថិតនៅជាមួយ លោក ម៉ាក រ៉ូត ក្នុងអំឡុងពេលធ្វើសន្និសីទកាសែត