នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង​នគរបាលជាតិ​ណែនាំ​អនុវត្ត​លើ​ការងារ​បទល្មើស​គ្រឿងញៀន

300
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​អគ្គ​ស្នងការរង​នគរបាលជាតិ​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​បាន​ណែនាំ​អាជ្ញាធរខេត្ត​ព្រះវិហារ​ត្រូវអនុវត្ត​អនុសាសន៍​ទាំង​៤​ចំណុច​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​លើ​ការងារ​បទ​ល្មើ​គ្រឿងញៀន​។​

​មានប្រសាសន៍​ក្នុងឱកាស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​ការនាំ​ចូល​នូវ​សារធាតុ​ញៀន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ​។​ជាមួយ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលខេត្ត​ស្តីទី​,​មេបញ្ជាការ​កងកម្លាំង​ទាំងបី​,​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​,​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​,​មេ​វរ​នគរបាល​ការពារ​ព្រំដែន អធិការនគរបាល​ក្រុង ស្រុក ជាច្រើនរូប ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បានបញ្ជាក់​ពី​អនុសាសន៍​ដឹកនាំ​ទាំង​៤​ចំនុច​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​ទី​១៖​បញ្ចប់​ទាំងស្រុង​នៅ​ដំណាច់ឆ្នាំ​២០១៩​រាល់​បទល្មើស​គ្រឿងញៀន​តាម​បណ្តា​ក្លិប​កម្សាន្ត​និង​សប្បាយ​ដ្ឋា​នានា​។​

២៖​ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​លំហូរ​គ្រឿងញៀន​ចូលមក​កម្ពុ​ជានា​ទិសឦសាន​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​។​៣៖​ខិតខំ​ស្រាវជ្រាវ​បង្ក្រាប​រាល់​ទីតាំង​លួចលាក់​កែច្នៃ​គ្រឿងញៀន​។​៤៖​មិនត្រូវ​ការពារ​មិនត្រូវ​ពាក់ព័ន្ធ​មិនត្រូវ​អត់អោន​ឬ​អន្តរាគមន៍​ចំពោះ​រាល់​បទល្មើស​គ្រឿងញៀន​។​

សូមបញ្ជាក់ថា​ក្នុង​រយៈពេល​ឆមាស​ទី​១​ឆ្នាំ​២០១៩​បង្ក្រាប​លើ​ខេត្ត​ទាំងបី​(​ខេត្តព្រះវិហារ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​)​បាន​៨៦​ករណី​។​ឃាត់ខ្លួន​១៧០​នាក់​ស្រី​២៣​នាក់​ចាប់យក​គ្រឿងញៀន​៩.២៧៤​ក្រាម​ក្នុងនោះ​ខេត្តព្រះវិហារ​៣១​ករណី​ឃាត់ខ្លួន​៦៧​នាក់​ស្រី​៤​នាក់​ចាប់បាន​គ្រឿងញៀន​១១៨​ក្រាម ៕S/​