នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​គោរមងារ «​សម្តេច​ពិជ័យ​សេនា​»

2367
ចែករម្លែក
  • 840
    Shares

(​ភ្នំពេញ​)៖ យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​អ្នកសារព័ត៌មាន ទើប​ទទួលបាន​បង្ហាញ​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​​ត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ព្រះរាជទាន​គោរមងារ «​សម្តេច​ពិជ័យ​សេនា​» ។​

​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​បានសរសេរថា​៖​យើង ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទ្រង់​យល់​ឯកឧត្តម​ទៀ​បាញ់ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​សរ​ឡាញ់​​របស់​ប្រជារាស្ត្រ បាន​ចូលរួម​ជួយ​ដឹកនាំ​ប្រជាជាតិ​កម្ពុជា​តាម​រដ្ឋ​ធ​ម​មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ បាន​ចូលរួម​កសាង​ប្រ​​ព័ន្ធ​ច្បាប់​សម្រាប់​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិ​​ស័​យ ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារជាតិ មាន​ស្ថិរភាព សន្តិសុខ​សង្គម​បានល្អ​ប្រសើរ​….​ប្រោស​ព្រះរាជទាន​គោរមងារ ឯកឧត្តម ទៀ បាញ់ ជាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​៕ដោយ៖វាសនា