នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ប្រគល់​ថវិកា​ដល់​៣៣​អង្គភាព​ដែលមាន​ស្នាដៃ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​

1194
ចែករម្លែក

(ភ្នំពេញ )៖ នៅ​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​អញ្ជើញ​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​អង្គភាព​ដែលមាន​ស្នាដៃ​ចូលរួម​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុងអំឡុងពេល​អនុវត្ត​ផែនការ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ខុសច្បាប់​លើក​ទី​១​រយៈពេល​៦​ខែ​។​

​ក្នុងឱកាស​នេះដែរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បានប្រគល់​គ្រឿងឥស្សរយស​របស់​រាជ​រដ្ឋាភិបាល​និង​ប័​ណ្ឌ​សរសើរ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែលមាន​ស្នាដៃ​ក្នុង​យុទ្ធនា​ការលើក​ទី​១ និង​បានប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​អង្គភាព​មាន​ស្នាដៃ​ចំនួន​៣៣​អង្គភាព រួមមាន​បុគ្គល​ត្រូវ​ទទួលបាន​ថវិកា​រង្វាន់​ចំនួន ៩៣៣​នាក់​។​

​សូមបញ្ជាក់ថា​ ​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ខុសច្បាប់​លើក​ទី​១ មាន​រយៈពេល​៦​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ រីឯ​ផែនការ​យុទ្ធនា​ការលើក​ទី​២​រយៈពេល​៦​ខែ​ទៀត គិតពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧៕ដោយ៖វាសនា

 

(រូប៖វេបសាយ)