នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ដង្ហែរ​អង្គ​កឋិនទាន​ទៅកាន់​វត្ត​បទុម​រង្សី​ហៅ​វត្ត​ចេក ខេត្តស្វាយរៀង

447
ចែករម្លែក

ដោយ:វ៉ៃកូ/​ខេត្តស្វាយរៀង​ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹ​ង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត និង​លោកស្រី ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ដង្ហែរ​អង្គ​កឋិនទាន​ទៅកាន់​វត្ត​បទុម​រង្សី​ហៅ វត្ត​ចេក ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ហើយ​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ផងដែរ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី ហឹ​ុ​ម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​និង​លោកស្រី​ដោយ​ប្រមូល​បច្ច័យ​បាន​ចំនួន​៤០​លាន​រៀល ដើម្បី​ទុក​សម្រាប់​កសាង​សមិទ្ធផល​នានា នៅក្នុង​ទី​អារាម​វត្ត​មួយ​នេះ ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​ថ្លែងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេសជាតិ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ភាពរឹងមាំ សីលធម៌​សង្គម សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល និង​ការពារ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ លើកកម្ពស់​កិត្យានុភាព​សង្គមជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ ឬ​ចលាចល​ក្នុងសង្គម​កម្ពុជា ធានាបាន​នូវ​វិបុល​សុខ និង​ភាពសម្បូរ​សប្បាយ​ជូន​ប្រជាពលរដ្ឋ​៕​B/

#