នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ ៖ ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​ទាន់ពេលវេលា​

1585
ចែករម្លែក
  • 15
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អូ​តា​គី និង​ឃុំ​តា​ម៉ឺន បានធ្វើការ​ព្រមាន​ខ្លាំងៗ​ថា បើ​លោក​ដឹងថា​ក្រុមប្រឹក្សាឃុំ​ណា ឬ​មេ​ប៉ុស្តិ៍​ណា​បម្រើសេវា​​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតែ​យកលុយ​លើស ឬក៏​យកលុយ​ពី​ការសុំ​លុយ​សង់​រោងការ​យកលុយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ លោក​នឹង​ដកចេញ​តែម្តង​លែង​យោគយល់​ទៀត​ទេ​។ លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ថ្លែង​យ៉ាង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ ក្នុង​ពិធី​ប្រជុំ​គណបក្ស​ឃុំ​អូ​តា​គី ដែលមាន​ក្រុមប្រឹក្សាឃុំ​អូ​តា​គី និង​ឃុំ​តា​ម៉ឺន​ចំនួន​៨០​នាក់​ចូលរួម​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ មានប្រសាសន៍ថា ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពីពេលនេះ​តទៅ ត្រូវធ្វើ​អំពើ​ល្អ​ពិសេស​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា​តម្លាភាព​។ បើ​អត្ត​ស​ញ្ញណ ឬក៏​សៀវភៅ​គ្រួសារ​រួចហើយ ត្រូវយក​ទៅជូន​ដល់ផ្ទះ​តែម្តង ក្នុងឱកាស​នោះដែរ លោកនាយ​ឧ​ត្ត​សេនីយ៍ សួស អង្គា​រ៍ បាន​នាំយក​អំណោយ​របស់​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅជូន​ក្រុមប្រឹក្សា​ទាំងពីរ​ឃុំ​ចំនួន​៨០​នាក់ ក្នុង​ម្នាក់​ចំនួន​១០​ម៉ឺន​រៀល​។ ចំណែក​យុវជន​ឃុំ​ក្នុង​មួយ​ឃុំ​សម្តេច ស ខេង ជួយ​ថវិកា​ក្នុង​មួយ​ឃុំ​៨០​ម៉ឺន​រៀល សម្រាប់​ជប់លៀង​ក្នុងពេល​បុណ្យ​ឆ្នាំ​ថ្មី​ខាងមុខនេះ​។​

​បន្ត​មក លោក​និង​ក្រុមការងារ​បាន​ចុះទៅ​ពិនិត្យមើល​ការសាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​អូរ​តា​គី ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ដែល​បាន​សាងសង់​បាន​ប្រមាណ ៩៥​ភាគរយ​ហើយ នៅតែ​លម្អ​បន្ថែម​ឲ្យ​ស្អាត​តែប៉ុណ្ណោះ​ជាកា​ស្រេច​៕ ល​