នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងទឹក​ម៉ា​ទ្បេ​ស៊ី​

1259
ចែករម្លែក

ដោយ: មុនីរ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧ​ត្ត​មនា​វី Tan Sri Ahmad Kamarulzaman Bin Haji Ahmad Badaruddin មេបញ្ជាការ​កងទ័ពជើងទឹក​ម៉ា​ទ្បេ​ស៊ី នៅ​អគ្គបញ្ជាការដ្ឋាន នៅ​រសៀល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ម៉ា​ទ្បេ​ស៊ី គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​កម្ពុជា និង​ម៉ា​ឡ​ឡេ​ស៊ី​។​

​នៅ​រសៀល​ថ្ងៃទី​២ ខែកក្កដា ដដែល នាយ​ឧ​ត្ត​មនា​វី Tan Sri Ahmad Kamarulzaman Bin Haji Ahmad Badaruddin មេបញ្ជាការ​កងទ័ពជើងទឹក​ម៉ា​ទ្បេ​ស៊ី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​៕