នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អំពាវនាវ​ឱ្យ​ពលរដ្ឋ ទៅ​បោះឆ្នោត​សកល អាណត្តិ​ទី​៦ ជូន​គណបក្ស​ប្រជាជន ឱ្យបាន​គ្រប់ៗ​គ្នា

1029
ចែករម្លែក

ដោយ​៖ សុផាន់ / កណ្តាល​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុ​ទ្ធ​កាល័យ តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​សកល អាណត្តិ​ទី​៦ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​សុខ​ស​និ្ត​ភាព សុវត្ថិភាព ស្ថិរភាព​នយោបាយ និង​និរន្ត​ភាព នៃ​ការអភិវឌ្ឍ​ប្រទេស​។​

​លោក​អំពាវនាវ​ដូច្នេះ នៅពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​តុំ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សា​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ចំនួន​៦១៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។​

​លោក ហ៊ីង ប៊ុន​ហៀ​ង បាន​បញ្ជាក់ថា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បន្ត​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៦ និង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ គ្មាន​សង្គ្រាម បន្ត​ការរស់នៅ​ដោយ​សេចក្ដីសុខសាន្ត របស់​ប្រជាពលរដ្ឋ សង្គមជាតិ និង​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​ឆាប់​បាន​រីកចំរើន​។

​ក្នុងឱកាស​នោះដែរ លោក ហ៊ីង ប៊ុន​ហៀ​ង និង​លោកស្រី បាន​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​ក្រណាត់ស ជូន​យាយជី​តាជី ប្រជាពលរដ្ឋ ក្រុមយុវជន​កាយ​រិ​ទ្ធិ យុវជន​កាកបាទក្រហម សាលាក្រុង​ក្រុមប្រឹក្សា​សង្កាត់​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ផ្ដល់​កុំព្យូទ័រ ១​គ្រឿង ព្រី​ន​ធ័​រ​១​គ្រឿង ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ដូន​កែវ និង​ផ្ដល់​កុំព្យូទ័រ​១​គ្រឿង ព្រី​ន​ធ័​រ​១​គ្រឿងៗ ដល់ ៣ សង្កាត់​ទៀត ផ្ដល់​ថវិកា ១​ពាន់​ដុល្លារ​, ស្ដារ​ប្រឡាយ​, ផ្ដល់​រទេះរុញ​ជន​ចាស់ជរា ១​គ្រឿង ព្រមទាំង​ប្រគេន​បច្ច័យ​វត្ត​តុំ ៥០ លាន​រៀល ឧបត្ថម្ភ​ទិស​ឥន្ទ​កិល​ថវិកា​២​លាន​រៀល ៨​ទិស​ទៀត ក្នុង​១​ទិស ថវិកា ១​លាន​រៀល​៕L