នាយ​ឩ​ត្ត​ម​សេនីយ៍ ទៀ វិញ អញ្ជើញ​ចូលរួម​បិទ​វគ្គ​និង​បើក​វគ្គ​ហ្វិ​ក​ហ្វឺ​ន​បន្ត​ដល់​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​

569
ចែករម្លែក

​ដោយ : វណ្ណៈ /ព្រះសីហនុ : ​នៅ​ព្រឹក​ថ្ងៃទី​១០​ កញ្ញា ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​មនា​វី​ទៀ វិញ អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ​ព័​ជើង​ទឹក​និង​ជា​អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បន្ត​ដល់​កងកម្លាំង​កង​ទ​ព័​ជើង​ទឹក នៅ​សាលា​ហ្វឹកហ្វឺន​កង​ទ​ព័​ជើង​ទឹក ក្នុង​មូលដ្ឋាន​សមុទ្រ​រាម​ស្ថិតនៅ​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​កម្ម​ពិធី រួមមាន​​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល បញ្ជាការ​សេនាធិការ​បឋម​ជំនា​ន់ទី​១០​ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​បច្ចេកទេស​ប្រើប្រាស់ អាវុធ​ថ្មើរជើង​និង​អាវុធ​គាំទ្រ​ជំនា​ន់ទី​២​។​

​ក្នុងឱកាសនេះនាយ​ឩ​ត្ត​ម​សេនីយ៍ ទៀ វិញ បាន ថ្លែង​អំណរ​អរគុណ​ដល់​កងកម្លាំង​កង​ទ​ព័​ជើង​ទឹក និង​សិក្ខាកាម ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់ សិក្សា​ជំនាញ​ចំណេះដឹង​ទូទៅ ដើម្បី​ចូលរួម​ការពារជាតិ មាតុភូមិ​។​ក៏មាន​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ដល់​កងកម្លាំង ទ​ព័​ជើង​ទឹក​ទាំង​អស់ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច កិ​តិ្ត​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផងដែរ​៕B/សរន