នាយ ក្រិន ចង់​ដើរ​ចេញពី​ឆាក​ទូរទស្សន៍​លេខ​៥ ដោយសារ​ខឹង​នាង ប្រឹម​ប្រិ​យ សួរ​ដដែលៗ រឿង​ប្រពន្ធ​កូន​

1231
ចែករម្លែក

(​ភ្នំពេញ​)៖ ទាំង​មហាជន​ទស្សនា​ផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍​លេខ​៥ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ នាំគ្នា​អស់សំណើច នៅពេល​តារា​កំប្លែង​នាង ប្រឹម​ប្រិ​យ សួរ​និយាយ​ចំៗ ទៅកាន់​ដៃគូ​គឺ នាយ​ក្រិន ពាក់ព័ន្ធ​រឿង​ពិត​របស់លោក ខណៈដែល​នាង​សួរ​ហើយ​សួរ​ទៀត ធ្វើឱ្យ​តារា​កំប្លែង​តូច​ល្អិត​នេះ ចង់​ដើរ​ចេញពី​ឆាក​តន្ត្រី ដោយសារ​ខឹង នាង​ប្រឹម​ប្រិ​យ និយាយ​ដដែល​រឿង​ប្រពន្ធ​កូន​។
​ ​
​នាយ​ក្រិន ត្រូវបាន​មុខ​ស្ពឹក​មុខ​យ៉ាងខ្លាំង នៅពេល​នាង​ប្រឹម​ប្រិ​យ និយាយ​លេងៗ​ធ្វើ​សួរ​ទៅកាន់ ដៃគូ​រាង​តូច​ល្អិត​បែបនេះ​សោះ ហេតុ​ម៉េច​មាន​ប្រពន្ធ​ដល់​ពីរ​នាក់ ដែល​ធ្វើឱ្យ​នាយ​ក្រិន ឈរ ចង់​គាំង ឆ្លើយ​មិន​ចេញ​។ សួរ​ហើយ​សួរ​ទៀត​រឿង​មាន​ប្រពន្ធ​ដល់​ពីរ​នាក់​ថា “​ធ្វើ​យ៉ាង​ម៉េ​ចេ បាន​ចេះ​មានកូន​ដល់​បីនាក់​?”​។ គ្រាន់តែ​សួរ​ជីកឫស​ជីក​គល់ លើ​ប្រពន្ធ​កូន​របស់​នាយ​ក្រិន ដើម្បីឱ្យ​មហាជន​សើច​នោះ នាយ​ក្រិន ឆ្លើយ​លែង​ចង់​ចេញ ចង់តែ​ដើរចេញ​ចោល​ដៃគូ លើ​ឆាក​តន្ត្រី​ខា​រ៉ា​បាវ​ស្ប៉ា​ក ខន​សឺត របស់​ស្ថានីយទូរទស្សន៍​លេខ​៥ កាលពី​សប្តាហ៍​មុន​។​
​នាយ​ក្រិន នៅពេល​ក្តៅស្លឹកត្រចៀក​ផង សើច​ផង ញឹមៗ​ដាក់​ប្រឹម​ប្រិ​យ ក៏​តប​ថា តូចៗ​មែន មិនចេះ​ណា​។ កូន​ដល់​បីនាក់ មកពី​លោក​ចេះ គឺ​ចេះ​ដូច​តែ​គេ ដូច​តែឯង​នោះទេ​។


​សូម​រំលឹកថា ក្រោយ​លែងលះ ជាមួយ​ប្រពន្ធ​ទី​១ បាន​ជាង​៣​ឆ្នាំ នាយ​ក្រិន​ក៏បាន​រៀបការ ជាមួយ​ប្រពន្ធ​ថ្មី មានឈ្មោះ​ពិត​ថា ទេស សុ​ជុន គឺជា​នារី​វ័យក្មេង​មាន​សម្រស់​ស្រស់ស្អាត​ម្នាក់ ធ្វើឱ្យ​តារា​កំប្លែង​រូបនេះ ស្រឡាញ់​យ៉ាងខ្លាំង​។​

​ប៉ុន្តែ​ប្រពន្ធ​ទី​១ របស់​តារា​កំប្លែង​រូបនេះ ក៏មាន​កូនប្រុស​ម្នាក់​ដែរ ហើយក៏​នៅតែ​សម្រេចយក ប្រពន្ធ​ថ្មី ព្រមទាំង​មានកូន ចំនួន​បីនាក់ ដែល​កូន​ទី​៣ របស់​នាយ​ក្រិន គឺ​ទើប​ពពោះ​។ ​ចំពោះ​ដំណឹង​កូន​ទី​៣ របស់​តារា​កំប្លែង​នាយ​ក្រិន ក៏បាន​ធ្វើឱ្យ​មហាជន​សរសើរ ហើយ​ខ្លះទៀត ចេះតែ​នាំគ្នា​លាន់មាត់​ថា “​តូច​ប៉ុណ្ណឹង​សោះ ម៉េច​ក៏​ខ្លាំង​ម៉េ​ស​បានកូន​ដល់​បី​ហើយ​”៕ ដោយ​: បូ​រិ​ន​