នាយ ក្រឹម និង​ស្រី​លាភ បកស្រាយ ក្រោយ​ផ្ទុះ​ព័ត៌មាន​ប្ដឹងផ្ដល់​

1868
ចែករម្លែក

ថ្ងៃនេះ​មានការ​ចុះផ្សាយ​ព្រោងព្រាត ពី​រឿង​ភរិយា​នាយ ក្រឹម ដាក់ពាក្យ​ប្ដឹង ស្រី​លាភ ពីបទ​ដណ្ដើម​ស្វាមី លួច​ទាក់ទង​គ្នា រហូតដល់​មាន​ផ្ទៃពោះ​កូនភ្លោះ​៥​ខែ ព្រមទាំង​បង្ខំ​ឲ្យ​លែងលះ​ភរិយា​ដើម​។​

​ទាក់ទង​រឿង​ខាងលើ​នេះដែរ ស្រី​លាភ បាន​ប្រាប់ Sabay ថា រូបនាង​មិនទាន់បាន​ទទួលដំណឹង​ពាក់ព័ន្ធ​ភរិយា​ស្របច្បាប់​នាយ ក្រឹម ដាក់ពាក្យ​ប្ដឹង​ខ្លួន​ទៅ​តុលាការ​នោះទេ​។​

​នាង​ថា​៖ “​បើ​គាត់​ដាក់ពាក្យ​ប្ដឹង​នាង​ខ្ញុំ​ទៅហើយ​ប្ដឹងទៅ ពេលនេះ​ខ្ញុំ​ក៏​មិនដឹង​ត្រូវ​និយាយថា​ម៉េច​ដែរ បើ​ខ្ញុំ​អត់​ទាន់​ដឹង​រឿង​ហ្នឹង​ផង​។ ចាំ​ពេល​ខ្ញុំ​ទទួលបាន​ដំណឹង​ហ្នឹង ចាំ​គិត​តាម​ក្រោយ​ទៀត ពេលនេះ​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទាំងអស់​”​។​

អ្នកស្រីវង់ ឡុងមុន្នី ភ​រិ​យា​ស្របច្បាប់របស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំ​ប្លែង​ល្បី​​ល្បាញ

​ដោយឡែក​តារា​កំប្លែង​ជើងចាស់​នាយ ក្រឹម វិញ​បាន​លើកឡើងថា សម្រាប់​រឿងរ៉ាវ​ភរិយា​ដាក់ពាក្យ​ប្ដឹង ស្រី​លាភ មិនមែនជា​រឿង​ថ្មី​នោះទេ វា​ជា​រឿង​ចាស់​យូរហើយ ដូច្នេះ​លោក​គ្មានអ្វី​ត្រូវ​ខ្វល់ខ្វាយ និង​គិត​ឲ្យ​ឈឺក្បាល​នោះទេ​។​

“​ខ្ញុំ​អត់​ដឹង​ទេ​ថា ប្រពន្ធ​ខ្ញុំ​ដាក់ពាក្យ​ប្ដឹង​ស្រី​លាភ ថ្មីៗ​នេះ​ទៀត តែបើ​គាត់​ដាក់ពាក្យ​ប្ដឹង​ទៀត ខ្ញុំ​ក៏​គ្មានអ្វី​ត្រូវ​ខ្វាយខ្វល់​ដែរ ព្រោះ​រឿង​ហ្នឹង​មិនមែនជា​រឿង​ថ្មី​ណា​អូន រឿង​ចាស់​យូរហើយ​”​។ នាយ ក្រឹម បញ្ជាក់​៕​អត្ថបទ​៖ ឆុង ស៊ីណាន/sn