នាយ ចឹ​ម សំពះ​ក្រាប​ដល់​ដី​ជម្រាប​ឪពុកម្តាយ​ចេញទៅ​ឆ្ងាយ​

171
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង​ប្រ​ចាំំ​ផលិតកម្ម​សាន់​ដេ នាយ ចឹ​ម បាន​សំពះ​ក្រាប​ដល់​ដី​ជម្រាបលា​អ្នកមានគុណ​របស់លោក ដោយសារតែ​ចាក​ឆ្ងាយ​ពី​គ្រួសារ​រយៈពេល​យូរ​មិនបាន​ជិតជុំ​គ្រួសារ​។ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នាយ ចឹ​ម និង​ជា​អតីត​តារា​កំប្លែង​ពាក់​មី បាន​ចាក​ចេញពី​មាតុភូមិ​ទៅ​ប្រទេស​អាមេរិក​ដើម្បី សម្ដែង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ទស្សនា រយៈពេល​១​ខែ​ពេញ​។ នាយ​ចឹ​ម បាន​ថ្លែងឱ្យដឹងថា លោក អារម្មណ៍​សប្បាយរីករាយ ដែល​ខ្លួន​បាន​ទៅ​ច្រៀង នៅ​សហរដ្ឋអាមេរិក​លើក​នេះ ព្រោះ​លោក​មិនដែល​គិត​ទេ​ថា​លោក​មាន​ថ្ងៃ​នេះឡើយ​។ ព្រោះ​លោក​គ្រាន់តែ​ជា​ក្មេង​កំសត់​ម្នាក់ ដើរ​លក់​ត្រកួន លក់​ក្រសាំង នៅតាម​ស្រុកភូមិ នៅឯ​ស្រុកកំណើត ។

​នាយ​ចឹ​ម បាន​បញ្ជាក់ថា លោក​ត្រូវបាន​អ្នក​ឧបត្ថម្ភ​មួយរូប​នៅ​សហរដ្ឋអាមេរិក ជ្រើស​រើសយក​រូបលោក ដើម្បី​ទៅ​សម្តែង​និង​ច្រៀង​ជូន​បងប្អូន​ខ្មែរ ទស្សនា​នៅ​ទីនោះ ក្នុងឱកាស​ប្រគុំ​តន្ត្រី​នានា​។ លោក​តម្រូវឱ្យ​ចំណាយពេល​មួយខែ​ពេញ នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​មួយ​នេះ​ដែល​លោក​មិន​ធ្លាប់បាន​ទៅលេង​ពីមុន​ឡើយ​។​លោក​ក៏​សន្យា​នឹងធ្វើ​ខ្លួន​ឱ្យ​ល្អ​ក៏ដូចជា​លើកស្ទួយ​វិស័យ​សិល្បៈ​របស់​ខ្មែរ​យើង​ឱ្យ​កាន់តែ​ទទួល​ការ គាំទ្រ​ខ្លាំង​ជាង​មុន នៅ​ប្រទេស​អាមេរិក​។ លោក​ក៏​សង្ឃឹមថា ឪពុក​ម៉ែ​បងប្អូន​ដែល​រស់នៅ​ប្រទេស​អាមេរិក ពេញចិត្ត​ស្វាគមន៍ វត្តមាន​របស់លោក​ចេញទៅ​ច្រៀង​លើក​នេះ​។ នាយ​ចឹ​ម ត្រូវបាន​គេ​ដឹងថា ជា​ក្មួយបង្កើត​របស់​តារា​កំប្លែង​នាយ​ក្រូច និង អ្នកនាង​អ៊ី​ត ។ ដោយ​: បូ​រិ​ន​