នាយ ចឺម បដិសេធ​ការដើរ​ចេញ ពី​ផលិតកម្ម​សាន់​ដេ​

1283
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖ ខណៈដែល​ផលិតកម្ម​សាន់​ដេ រៀង​ស្ងាត់ ក្នុងការ​បញ្ចេញស្នាដៃ​ថ្មី ក៏ដូចជា បញ្ចេញ​បទ ចម្រៀង ឱ្យ​តារាចម្រៀង​នីមួយៗ សម្រាប់​ច្រៀង​នោះ នាយ ចឺម ក៏បាន​ទម្លាយ​រឿង​ថា ខ្លួន​មិន​ដើរ ចេញពី “​សាន់​ដេ​” ឡើយ​។

​ការ​ចោទ និង​ព័ត៌មាន​ចរ​ចាម​អារាម​ជាច្រើន ដែលថា​តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ នាំគ្នា​ដើរចេញ ដូច​លោក ខេ​មៈ សិរីមន្ត ក្រោយ​ផលិតកម្ម​លែងមាន​សក​មម្ម​ភាព បន្ត​ការផលិត ចម្រៀង​ថ្មីមួយរយៈ​ចុងក្រោយ​នេះ​។

​តារាចម្រៀង លោក សុខ មេសា ហៅ នាយ​ចឺម បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន ក្នុង​ការប្រគំ​តន្ត្រី “Carabao Spark Concert TV5” កាលពី​ថ្ងៃអាទិត្យ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ឱ្យដឹងថា លោក​មិនមាន​គម្រោង​ដើរ​ចេញពី​ផលិតកម្ម​សាន់​ដេ​នោះទេ បើទោះជា​ផលិតកម្ម​មួយ​នេះ មាន​មនុស្ស កាន់តែច្រើន បាន​លើកឡើងថា មិនសូវមាន​សកម្មភាព​ក្ដី​។

​ទោះបីជា​ផលិតកម្ម​សាន់​ដេ មិនសូវ​ផលិត​បទ​ចម្រៀង ឱ្យ​តារាចម្រៀង​ណា​ម្នាក់ ដូច​ការលេចឮ ប៉ុន្តែ​សម្រាប់​រូបលោក​គឺ នៅតែមាន ដោយ​ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ផលិតកម្ម មាន​គម្រោង ចេញ​បទ ឱ្យ​លោក​ចំនួន ៦​ទៅ​៧​បទ នៅមុន​ដំណាច់ឆ្នាំ​២០១៨ នេះ​ថែមទៀត​។ វត្តមាន​របស់លោក នៅលើ​ឆាក Caraboa Spark Concert លើក​ទី​២​នេះ​លោក​បាន​និ​យា​ថា “​សម្រាប់​អ្នកណា យល់​យ៉ាងម៉េច ខ្ញុំ​អត់​ខ្វល់ តែ​សម្រាប់​ខ្ញុំ​នៅ​សាន់​ដេ គឺ​គ្រប់គ្រាន់ ដោយសារ​សាន់​ដេ ផ្ដល់​ភាព កក់ក្ដៅ​ឱ្យ​រហូត​!”​។​

​តារា​ពូកែ​កូរ​រូបនេះ បាន​បញ្ជាក់ថា ជាក់ស្ដែង ផលិតកម្ម​សាន់​ដេ បាន​បញ្ចេញ​មួយ​បទ ក្រោម​ចំណង ជើង​ថា “​ចង់​ក្លាយជា​អ្នកចម្រៀង​” ដែល​បទ​ចម្រៀង​នេះ គឺជា​ការបើកឆាក បន្ទាប់ពី​លោក​បាន​ល្បី​នូវ បទ “​ហាម​លេង​ជេរ​ម៉ែ​” ហើយ​មានការ​គាំទ្រ​ខ្លាំង​។ លោក​នៅជាប់​កុងត្រា ជាមួយ​សាន់​ដេ ចំនួន ៣​ឆ្នាំ​មកទល់នឹង​ក្លាយជា​តារាចម្រៀង​ពេញសិទ្ធិ ប៉ុន្តែ​បើទោះជា​គ្មាន​កុងត្រា ក៏​លោក​មិន​ចោល សាន់​ដេ​នោះដែរ គឺ​មិន​ខ្វល់​ពី​ការ​ឆ្លេរ​ឆ្លា ហក់​ចូល​ផលិតកម្ម​ណាមួយ​ជាដាច់ខាត​។​

​សូមបញ្ជាក់ថា អំឡុងពេល​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨ នាយ ចឺម ទទួល​ការគាំទ្រ​ខ្លាំង ដែល​ផលិតកម្ម សាន់​ដេ បាន​ផលិត​បទ​ញាក់​ជាច្រើន​បទ​ឱ្យ​លោក​ច្រៀង​ជាពិសេស​បទ “​ហាម​លេង​ជេរ​ម៉ែ​” ។ ប៉ុន្តែ​បទ​កំសត់ៗ ជាច្រើន​ផ្សេងទៀត​របស់​តារាចម្រៀង​នេះ ក៏​ទទួល​ការគាំទ្រ​ដែរ ដូចជា “​ខាន​ជួបគ្នា​យូរ អូន​មានកូន​បាត់​” “​អារ​ហាម​” “​ក្បត់​បង​ទៅ​បង​សុំ​អង្វរ​” “​នរក​១៨​ជាន់​” “​រាត្រី​ឯកា​” “​មនុស្ស​មាន​សង្សារ​ច្រើន មិនមែន​សុទ្ធតែ​សាវ៉ា​” “​លួច​ស្រឡាញ់​សុខ​ពិសី​” “​នឹក​អូន​ឡើង សរសៃប្រសាទ​” “​យំ​ដាក់​ធុងបាស់​” និង “​ពុក​អើយ ម៉ែអើយ នាង​រៀបការ​ចោល​ខ្ញុំ​ហើយ​” ជាដើម​៕ ដោយ​: បូ​រិ​ន​