នាយ ព្រែក ត្រូវ​គូ​ដណ្តឹង​អបអរ​ខួបកំណើត​យ៉ាង​ផ្អែមល្ហែម​នៅ​សណ្ឋាគារ​

187

ភ្នំពេញ​៖ តារា​កំប្លែង​និង​ពិធីករ​របស់​ស្ថានីយ MYTV លោក ខេង រតនៈ ហៅ នាយ ព្រែក ត្រូវបាន​គូ​ដណ្តឹង​ដ៏​ស្រស់ស្អាត​អបអរ​ក្នុង​ថ្ងៃ​ខួបកំណើត​ប្រកបដោយ​ស្និទ្ធស្នាល​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម​នៅ​សណ្ឋាគារ​មួយ​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​។

​គូ​ដណ្តឹង​របស់​តារា​កំប្លែង​ដែល​ស្គាល់​ឈ្មោះថា ស្រី​តី បាន​បង្ហោះ​រូបភាព​និង​វី​ឌី​អូ​លើ​ហ្វេ​ស​ប៊ុ​ក របស់​ពួកគេ​ដោយ​បង្ហាញ​ភាព​សកម្មភាព​អបអរ​ថ្ងៃ​ខួបកំណើត​របស់​តារា​កំប្លែង​នាយ​ព្រែក យ៉ាង​សប្បាយរីករាយ​ដែល​ស្ថិតក្នុង​សណ្ឋាគារ​ជុំគ្នា​។

​គូ​ដណ្តឹង​របស់​តារា​កំប្លែង​រូប​បានសរសេរថា រីករាយ​ថ្ងៃកំណើត​ណា​បង​សម្លាញ់ 🎂🎊​។ ឆ្នាំនេះ​ខុសពី​ឆ្នាំមុន គឺ​អូន Surprise បង​ឡើង​បះសក់​នៅ​ថៃ ហាហា បងអត់​ដឹងខ្លួន​សោះ​ហ្មង ព្រោះ​ស្មាន​អត់​ដល់ 🤫​អូន​ជូនពរ​មនុស្ស​ល្អ​របស់​អូន ប្រាថ្នា​អ្វី​បានសំរេច មាន សុខភាព​ល្អ ទទួលបាន​ជោគជ័យ​ក្នុង​ការងារ បានសំរេច​ដូច​អ្វីដែល​បង​ប៉ងប្រាថ្នា និង​មាន​សេចក្តីសុខ សុភមង្គល​ក្នុង​គ្រួសារ ហើយ​ជូនពរ​ឲ្យ​យើង​ទាំង​២​នាក់​នៅ​ជាមួយគ្នា​បែប​នឹង​រាល់​ឆ្នាំ​ណា !!!!​។​”

សារ​រៀបរាប់​អនាគត​របស់​នាយ ព្រែក សរសេរ​យ៉ាង​ផ្អែមល្ហែម​ទៀតថា “​ស្រលាញ់គ្នា​ឲ្យ​ខ្លាំងៗ អត់​មានអី​និយាយ​ច្រើន​ទេ​។ ទោះ​និយាយ​ក៏​មិន​អស់​ដែរ ដឹង​តែ​ថា​ស្រលាញ់​បង​ខ្លាំង​បំផុត សូម​ឲ្យ​ឆ្នាំ​ថ្មី​បង​ជួបតែ​រឿង​ល្អៗ ពិសេស​ស​សូមអោយ​បំណងប្រាថ្នា​ពួកយើង បានសំរេច​ឆាប់ៗ​នេះ​”​។​

​សូមបញ្ជាក់ថា នាយ​ព្រែក និង គូ​ដណ្តឹង​បាន​ភ្ជាប់ពាក្យ​ជា​យូរ​មកហើយ​។ គេ​ក៏​ត្រៀម​រៀបចំ មង្គលការ​នាពេលខាងមុខ​នេះ ខណៈ​ស្នេហា​របស់​ពួកគេ​កាន់តែ​ស្អិតរ​មួ​ត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​ពិធី​ខួបកំណើត​របស់​នាយ ព្រែក ដែល​ត្រូវបាន​គូស្នេហ៍​លោក​ធ្វើឱ្យ​នេះ​គឺ​ស្ថិតនៅ​សណ្ឋាគារ មួយ​ក្នុងប្រទេស​ថៃ ខណៈ​ពួកគេ​មានដំណើរ​កម្សាន្ត​ជុំគ្នា​ជាមួយ​បងប្អូន​និង​មិត្ត​ភ័ក្តិ​របស់​ពួកគេ នា​ដើមឆ្នាំ​២០១៩៕ ដោយ​: បូ​រិ​ន​