នាយ វីតាមីន​សេ លាទស្សនិកជនជារៀងរហូត

1540
ចែករម្លែក
  • 416
    Shares

ដោយៈ​បូព៌​ព្រឹក្ស​,​បូ​រិ​ន / ភ្នំពេញៈ តារា​កំប្លែង​នាយ វីតាមីន​សេ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៩​ខែមីនា​ដោយសារ​ជំងឺ​។​លោក​ត្រូវបាន​ដឹក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្ទាប់​គ្រូពេទ្យ​ប្រាប់​ឱ្យទៅ​ផ្ទះ​វិញ​បាន​ប្រមាណ​បី​ម៉ោង​។​នេះ​បើ​យោងតាម​ការរៀបរាប់​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​សមាគម​សិល្បករ​ខ្មែរ​។​

នាយវីតាមីនសេ លាទស្សនិកជនជារៀងរហូត

​មាន​រូបភាព​មួយចំនួន​បានបង្ហាញ​អំពី​ជីវិតចុងក្រោយ​របស់​នា​យ​វីតាមីន​សេ ដែល​ដាក់​ក្នុង​ដំណេក​ខាងមុខ​ទូ​តាំង​មួយ​។​ក៏មាន​រូបភាព​ព្រះសង្ឃ​ឲ្យ​ព្រះធម៌​។​ក៏មាន​ការបង្ហាញ​រូបភាព​ថា នាយ​ជួង ជី ហៅ​នាយ កុយ ក៏បាន​ស្កាត់​មកជួប​នាយ​វិ​តា​មីន​សេ​ជា​ចុងក្រោយ​ដែរ​។​

​ចំពោះ​កម្មវិធី​បុណ្យសព​មិនទាន់​បានបង្ហាញ​នៅឡើយ​ទេ​។​ចំពោះអាយុរបស់លោកក៏ពុំបានបង្ហាញដែរ។
​នាយ​​​វីតាមីន​សេ ជា​តារា​កំប្លែង​ជើងចាស់​ដែល​ទទួល​នូវ​គាំទ្រ​ពី​ទស្សនិកជន​តាមរយៈ​ភាព​កំប្លែង​ស្ងួត​ដោយ​ឡែក​​របស់លោក​ជាមួយនឹង​សំលេង​ព្រមទាំង​កាយវិការ​ក្រមិចក្រមើម​។​គេ​បានឃើញ​ជាប្រចាំ​នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​នានា ពិសេស​ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​កំប្លែង​ភាគ “​សំណើច​ចុង​សប្តាហ៍​”​។​

​គួររំលឹកថា​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមីនា​នេះ​អ្នកនាង ប៉េងប៉ោង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ឱ្យដឹងថា ឪពុក​របស់​នាង​ត្រូវបាន​ក្រុមគ្រួសារ​សម្រេចចិត្ត​ដឹក​យមក​ផ្ទះ​វិញ ដោយ​ធ្វើ​ពិធីសូត្រមន្ត​ផ្តល់​ព្រះធម៌ ខណៈ​ស្ថាន​ភាព​តារា​កំប្លែង​រូបនេះ គ្រូពេទ្យ​មិនអាច​ព្យាបាល​ឱ្យ​ប្រសើរ​ឡើងវិញ​បានឡើយ​ដែល​តម្រូវ​ត្រៀម​ចិត្ត​ទទួល​នាពេល​ខាងមុខនេះ​ភ្លាមៗ​។​ផ្ទះ​របស់​នាយ​វីតាមីន​សេ​លេខ ១៨៨​សេ ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជិះ​ពី​ផ្លូវ​ត្រឡោកបែក​ឡើងមក រកមើល​ហាង​ឈ្មោះ វាយ​ហ្វា​យ​(Wifi) ដែលមាន​ផ្លូវលំ​លេខ​៥៩៨ ចុះមក​ក្នុង​បន្តិច​ប្រហែល​៤០​ម៉ែត្រ​នឹង​ឃើញ​។​ចំណែក​នាង​ប៉េងប៉ោង​មាន​លេខ​ទូរស័ព្ទ​០១០ ៥៨ ៣៣ ៧៦​។​

​សូមបញ្ជាក់ថា ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​រុស្ស៊ី​បាន​រកឃើញ​ដុំ​សាច់​មួយ​នៅ​បរិវេណ​ថ្លើម​របស់លោក ក្រោយ​ពិនិត្យ​បាន​ល្អិតល្អន់ ដែល​កំណត់ថា​នាយ វីតាមីន​សេ​មាន​ជំងឺ​ដុះ​ដុំ​សាច់​លើ​ថ្លើម​កម្រិតធ្ងន់​។​

​កាលពី​ឆ្នាំ​២០១៥ នាយ វីតាមីន​សេ បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុង​សភាព​ធ្ងន់​ម្ដង​ហើយ​ដោយមាន​ជំងឺ​បូស​អន្ទង់​។ ខណៈនោះ​លោក​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា​អម​មកជា​មួយ​នូវ​ជំនួយ​ពី​ក្រុម​សមាគម​សិល្បករ​ខ្មែរ និង​សប្បុរសជន​នានា​អាណិតអាសូរ​លោក ។​

​លោក​ក្រៅពី​ជំងឺ​ដុះ​ដុំ​សាច់​លើ​ថ្លើម​កម្រិតធ្ងន់​ហើយ​នោះ នាយ​វីតាមីន​សេ មាន​ជំងឺ​ប្រចាំ​ផ្សេងទៀត​គឺ ជំងឺលើសឈាម និង ឈឺ​តាម​សន្លាក់​៕​មន​