នាយ ហុងដា ប្រកាសលក់ ផ្ទះ បន្ទាន់ ខណៈពេលដែល ឪពុក ឈឺ ធ្ងន់

459
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាកំប្លែង នាយហុងដា ធ្លាប់ជួបរឿងមិនសប្បាយចិត្តដោយសារ តែរឿង ឃាត កម្មលើភរិយារបស់លោក ស្ទើរតែមិនទាន់បានធូរស្រាលផ្លូវចិត្តផង ស្រាប់តែ ពេល នេះ លេចរឿងឪពុក​នាយ ធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតប្រើប្រាស់ឧកស៊ីហ្សែន ជាជំនួយសម្រាប់ផ្លូវដង្ហើម។

យោងតាមគណនីយហ្វេសប៊ុក នាយហុងដា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ស្តីស្ថានភាពជំងឺរបស់ឪពុក និងដំណឹងលោកបានប្រកាសលក់ ផ្ទះមុនពេលលោក សម្រេចចិត្តថា និងលក់ផ្ទះមួយនេះ ដើម្បីមើលថែឪពុកដែលកំពុងតែមានជំងឺជាទម្ងន់។

ការសម្រេចចិត្តប្រកាសលក់ទ្រនំនេះ នាយហុងដា ត្រូវបានអ្នកគាំទ្រកោត សរសើរ ទឹក ចិត្តកក្តញ្ញូ ចំពោះអ្នកមានគុណ ចំណែកលោកក៏មិនទាន់បានប្រកាស សុំជំនួយ ពីទស្សនិកជន ឬថ្នាក់ដឹកនាំណាឡើយ ពោលគឺលោកនិងប្រឹងប្រែងមើលថែឪពុក និងលក់ទ្រនំធ្លាប់រស់នៅដើម្បី បានប្រាក់មកផ្គត់ផ្គង់ថ្លៃព្យាបាល៕