នារី​គូទ​ស្អាត​ដាច់​គេ​របស់​ចិន ពីមុន​មិន​ហ៊ាន​ស្លៀកខោ​រឹប​តឹង​ណែន​ទេ ព្រោះ​…

1844
ចែករម្លែក
  • 65
    Shares

​នាង កៅ ឈៀន មកពី​ទីក្រុង​សេន​យ៉ាង ភាគ​ឦសាន​ប្រទេស​ចិន បានឈ្នះ​ពានរង្វាន់​ជា​លើកដំបូង​នៅក្នុង​ការប្រកួតប្រជែង​នារី​ដែលមាន​គូទ​ស្អាត​ដាច់​គេ​របស់​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៧ ហើយ​ចាប់តាំងពី​ពេល​នោះមក ជ័យជម្នះ​នោះបាន​ផ្លាស់​ប្តូរជីវិត​របស់​នា​ង​ទាំងស្រុង​។​

​ដំបូង នាង​បាន​ទាក់ទាញ​អ្នកគាំទ្រ​ចំនួន ២ លាន​នាក់​នៅលើ​បណ្តាញ​សង្គម​ស្រដៀង Twitter គឺ Weibo និង Instagram ដោយសារតែ​រូបភាព​នៃ​ការហាត់​ប្រាណ​និង​រូបថត​ស៊ែ​ល​ហ្វ៊ី​សិច​ស៊ី​របស់​នាង​។​

​ដោយឡែក នាង​បាន​បើក​ស្ទូ​ឌី​យោ​ហាត់ប្រាណ​ផ្ទាល់ខ្លួន​របស់​នាង​នៅ​សេន​យ៉ាង កន្លែង​ដែល​នាង​បង្ហាត់​ដល់​អ្នក​ចូលចិត្ត​ហាត់​កីឡា​អំពី​របៀប​ដើម្បី​ទទួលបាន​នូវ​រូបរាង​ដ៏​គួរឱ្យ​ច្រណែន​។ ដើម្បី​សម្រេចបាន​បែប​នោះ នារី​ដែល​ប្រកាស​ខ្លួន​នាង​ជា “​រា​ជនី​គូទ​អាស៊ី​” អាចមាន​លទ្ធភាព​ទិញ “​រថយន្ត​ក្នុង​ក្តី​សុបិន​របស់​នាង​” និង “​ផ្ទះ​នៅ​មាត់សមុទ្រ​”​។​

​ទោះយ៉ាងណា ភាពជោគជ័យ​នេះ​មិនមែន​បានមក​ងាយៗ​នោះឡើយ​។ នាង​ធ្លាប់បាន​ចែករំលែក​វីដេអូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​អំពី​ខ្លួន​នាង​ផ្ទាល់​កំពុង​ហាត់​លើកជើង​ឡើងលើ​ប្រហែល ៦ ម៉ោង ដែល​នោះ​គ្រាន់តែ​ជា​ផ្នែក​តូច​បំផុត​មួយ​នៃ​ការហ្វឹកហាត់​ទៀងទាត់​របស់​នាង​ប៉ុណ្ណោះ​។​

​មុននេះ​នាង​បាន​លាតត្រដាង​ពី​របៀប​ដែល​នាង​មិនអាច​ស្លៀកខោ​រឹប​តឹង​ណែន​បាន ដោយសារតែ​មនុស្ស​នៅ​ជុំវិញ​ចេះតែ​សម្លឹងមើល​ពីក្រោយ​នាង​រហូត​៕ ដោយ៖ កញ្ញាដាលីស

នាង កៅ ឈៀន ពីមុន​មិន​ហ៊ាន​ស្លៀកខោ​រឹប​តឹង​ណែន​ទេ ព្រោះ​គេ​តាម​សម្លឹងមើល​ពេក
#